ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដាក់ ឱ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជាចំនួន ១១រូបដោយក្នុងនោះ មានថ្នាក់ឧត្តមសេនីយ៍ឯកចំនួនពីររូប , ថ្នាក់ឧត្តមសេនីយ៍ទោចំនួនប្រាំមួយរូប និងថ្នាក់ឧត្តមសេនីយ៍ត្រីចំនួនបីរូប។

ក្នុងចំណោមឧត្តមសេនីយ៍ទាំង ១១រូបនេះ គឺមានឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើស​ គ្រឿងញៀន និងឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមក៏ត្រូវបានដាក់ឱ្យចូលនិវត្តន៍ ផងដែរ។
នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចំនួន ១១រូប ដែលដាក់ឱ្យចូលនិវត្តន៍មានដូចជា ៖
១. ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ
២. ឧត្តមសេនីយ៍ឯក នូ សុគន្ធា
៣. ឧត្តមសេនីយ៍ទោ អ៊ូ សុផល
៤. ឧត្តមសេនីយ៍ទោ ញឹម សារិទ្ធ
៥. ឧត្តមសេនីយ៍ទោ ចេង គារី
៦. ឧត្តមសេនីយ៍ទោ ស្រេង វិន
៧. ឧត្តមសេនីយ៍ទោ នៃ តារាញិល
៨. ឧត្តមសេនីយ៍ទោ ឯម កុសល
៩. ឧត្តមសេនីយ៍ត្រី គង់ ណាត
១០. ឧត្តមសេនីយ៍ត្រី ញ៉ែម សូភី
១១. ឧត្តមសេនីយ៍ត្រី សួង សំអឿន៕