​ឆ្នាំជូត​

 

​រាសី​ខ្ពស់ត្រដែត​។​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ការប្រកប​ការងារ ការចុះហត្ថលេខា​ឯកសារ ការទារ​បំណុល​ជាដើម​។​សម្រាប់​ការប្រកប​ការងារ​វិញ​គឺ​ផ្តល់​ផល​ល្អ​ដល់​លោកអ្នក​ទំនាក់ទំនង​ការងារ ការចរចា​ឬក៏​ចង់​ដោះស្រាយ​បញ្ហា​សេសសល់​ពីមុនមក​ក៏​ល្អ​ប្រពៃ​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន និង ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ឬ​រៀប​អាពាហ៍ពិពាហ៍​ជា​ពេលវេលា​មួយ​ល្អ​ប្រពៃ​ហើយ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ចេះ​មើលមុខ​ក្រោយពី​ព្រោះថា​ផល​អាក្រក់​នោះ​ងាយ​កើតឡើង​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​ស​ព្វ​បែបយ៉ាង​លោកអ្នក​ទោះ​ធ្វើ​អ្វីៗ​ក៏ដោយ​ត្រូវ​ចេះ​ប៉ាន់ប្រមាណ ហើយ​ពុំ​ត្រូវ​លោភលន់​ទេ​បើ​មិន​ដូច្នេះ​នឹង​ជួប​រឿង​សោក​កា​ជាក់​ជាពុំខាន​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​លើ​បញ្ហា​ប្រទាំង​ប្រទើស​ឥត​សូវ​ចេះ​ចប់ ហើយ​ផល​កម្រៃ​ទៀតសោត​ក៏​ហូរ​ចូល​ដោយ​តឹង​ណាស់​។
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី មានការ​ចាប់កំហុស​ព្រោះតែ​ភាព​ចង់​ឈ្នះ​គ្នា​៕

 

​ឆ្នាំខាល​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​ការ​ទាស់សម្តី​ឬ​មាន​ជម្លោះ​វិវាទ​ណាមួយ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ដោយសារតែ​ពាក្យសម្តី ឬ​ការបង្ហាញ​កាយវិការ​មិនល្អ​ណាមួយ​ដាក់គ្នា​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវ​ល្អ​ទេ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ការប្រែប្រួល​ខាង​អារម្មណ៍ និង គំនិត​ពីព្រោះថា​វា​នាំ​ជះ​ផល​អាក្រក់​ដល់​កិច្ចការងារ​ណាមួយ​ឡើង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ភាព​ស៊យ​នៅតែ​តាម​ជាប់​ជានិច្ច ដូច្នេះ​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​បាត់​របស់ និង​គ្រោះ​ចាញ់បោក​គេ​។​
ឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​នាំ​កើតការ​ប្រេះឆា​៕

 

​ឆ្នាំថោះ​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​បើទោះបី​ដំណើរ​ជីវិត​ឃើញថា​ល្អប្រសើរ​ក្តី ប៉ុន្តែ​មុន​សម្រេចចិត្ត​អ្វីមួយ​លោកអ្នក​តោង​តែ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ទើប​មិន​ជះឥទ្ធិពល​មិនល្អ​ណាមួយ​នៅ​គ្រា​ខាងមុខ​។​ថ្ងៃនេះ​ការប្រកប​ការងារ​គឺ​លោក​អ្នកធ្វើ​អ្វីៗ​តែង​ទទួល​ផ្លែផ្កា និង ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​បន្តិច​វិញ ឯ​ផល​កម្រៃ​ក៏​ច្រើន​គ្រាន់​ល្មម​គួរ​ជាទី​ពេញចិត្ត​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​រៀប​អាពាហ៍ពិពាហ៍ ឬ ចូល​ស្តីដណ្តឹង​ដល់​ចាស់ទុំ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

 

​ឆ្នាំរោង​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ធ្វើឱ្យ​ដំណើរ​ជីវិត​មាន​ភាពរលូន​ល្អ​ហើយ​ធ្វើ​អ្វី​ក៏​តែង​មានជោគ​មានជ័យ​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិន​គប្បី​សេពគប់​គ្រឿង​ស្រវឹង​ឡើយ​ពុំ​នោះទេ​អាចមាន​បញ្ហា​អាក្រក់​ណាមួយ​មកវិញ​។​ក្រៅពីនេះ​លោកអ្នក​អាច​យក​កិច្ចការងារ​សំខាន់​សម្រាប់​បំពេញ​ថ្ងៃនេះ​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ទោះ​មានការ​ថយចុះ​បន្តិច​ក្តី​តែ​ក៏មាន​ភាព​សុខដុម​ល្អ​ដូច​សព្វមួយដង​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ដោយសារ​រាល់​ចង្រៃឧបទ្រព និង​រាល់​ឧបសគ្គ​ត្រូវបាន​សាបរលាប​បាត់ស្រមោល​នោះ​នាំ​ឱ្យធ្វើ​អ្វីៗ​ពេញដៃពេញជើង និង​ទទួលជោគជ័យ​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​អំឡុង​ពេលនេះ​គប្បី​សម្រុក​ការងារ​ឬ​ធ្វើ​កិច្ចការ​អ្វីមួយ​ពីព្រោះថា​ស្ថិតនៅ​អំឡុង​ដួង​រាសី​ខែ​ល្អជា​មធ្យម​ធ្វើឱ្យ​ការលូតលាស់​ឈាន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​ផង​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ និង ផ្អែមល្ហែម​ប្រពៃ​ណាស់​៕

 

​ឆ្នាំមមី​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ការធ្វើ​អ្វីមួយ​ងាយ​កើត​នូវ​បញ្ហា​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ក្រៅពីនេះ​បើ​លោកអ្នក​ប្រកបការងារ​ចូរ​ប្រយ័ត្ន​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះ​ពុំ​សូវ​មាន​សុ​វត្តិភាព​ណាស់ណា​ទេ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ប្រជែង​គ្នាច្រើន និង ពិសេស​មាន​ការប្រទាំងប្រទើស​ជាមួយ​អ្នកមាន​មុខរបរ​ដូច​គ្នា​ផង​គួរ​មាន​ការបើក​ចិត្ត​ឱ្យ​ទូលាយ​បន្តិច​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​កើតមានឡើង​។​
គូ​ស្នេហា​កំលោះ​ក្រមុំ មានការ​រកាំចិត្ត ព្រោះតែ​ម្នាក់ៗ​ចង់​ចាញ់ឈ្នះ​គ្នា​ទៅវិញទៅមក​មិន​ស្ទើរ​នោះទេ​៕

 

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​លោកអ្នក​គប្បី​ចេះ​ចាត់ចែង​របៀបការ​ងារ និង បញ្ហា​ប្រាក់កាស​ឱ្យបាន​ល្អ​បើ​ពុំ​នោះទេ ឆ្លង​ដល់​សប្តាហ៍​ក្រោយ​បញ្ហាលំបាក​នឹង​រត់​ចូល​បន្ថែមទៀត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​មាន​ភាព​សុខដុម​វិញ​គួរសម ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​ជា​សន្សឹមៗ​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​គប្បី​លូកដៃ​ចូលក្នុង​ល្បែងស៊ីសង​ឡើយ​ពីព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ធ្វើឱ្យ​ការលក់ដូរ​កាន់តែ​មិន​ដាច់​ថែមទៀត​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ មាន​ភាពស្រស់​ស្រាយ​ព្រោះតែ​ម្នាក់ៗ មានការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​គ្រាន់បើ​ជាង​មុន​៕

 

​ឆ្នាំវក​

 

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ​វិញ​ថ្ងៃនេះ ម្ល៉ោះហើយ​ក្នុង​រង្វង់​គ្រួសារ​បើ​មាន​បញ្ហា​អ្វី​អាចធ្វើ​ការដោះស្រាយ​នាពេលនេះ​បាន​ហើយ​។​ចំពោះ​អ្នក​ប្រកបការងារ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង ឬ​ចរចា​បញ្ហា​អ្វីមួយ​ពីព្រោះថា​ផល​សម្រេច​នោះ​ឃើញថា​មាន​ខ្ពស់​គួរសម​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​រើ​ទីកន្លែង​លក់ដូរ​ដោយ​អាច​ជួប​នូវ​ក្តី​ចម្រុងចម្រើន​លូតលាស់​គ្រាន់​គាប់ចិត្ត​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់​ណែ​នាំឱ្យ​ចាស់ទុំ​បាន​ស្គាល់ ឬ ចូល​ចែវ​ចូ​វ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

 

​ឆ្នាំរកា​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​បើទោះបី​មិនល្អ​ប្រសើរ​ច្រើនក្តី ប៉ុន្តែ​ក៏​ពុំមាន​អ្វី​ចូលមក​នាំ​ទទួលរង​ប៉ះទង្គិច ឬ កើតជា​ក្តីកង្វល់​ច្រើ​នោះដែរ​។​ការប្រកប​ការ​ទីជិត​ឆ្ងាយ ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មាន​ការហូរចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ការ​ជួញ​ធំដុំ​គប្បី​មានការ​ប្រយ័ត្នប្រយែង​ព្រោះថា​ងាយ​ចាញ់បោក​គេ​ណាស់​។
សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែ​ប្រូ​ល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

 

​ឆ្នាំច​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ការរស់នៅ​ស្ត្រី​មេផ្ទះ​ចូរ​ប្រយ័ត្ន​កូនចៅ​តូចៗ ឬ មនុស្ស​ចាស់​ធ្លាក់ខ្លួន​ឈឺ​ដោយ​ប្រការ​ណាមួយ ពិសេស​បញ្ហា​ចំណីចំណុក​តែម្តង​។​បញ្ហា​ការងារ របស់លោក​អ្នក​មានកា​រ​រីកចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច តែ​យ៉ាងណា​រឿង​រាវ​អាក្រក់​ចាំ​យាយី​នោះ​ក៏មាន​ច្រើន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​ទោះបីថា​មាន​ភាពរលូន​ល្អ​ទៅមុខ​ក្តី​តែ​យ៉ាងណា​ក៏​កើតមាន​ភាព​រកាំរកូស​មិនតិច​ដែរ​ទេ ហើយ​ពិសេស លោក អ្នក ឱ្យ​ប្រយ័ត្ន​ចំណូល តូចតាច បោល​ហួស តែម្តង​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​
​ច្រើនជាង​៕

 

​ឆ្នាំកុរ​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ឱកាស​កើត​បញ្ហា​ងាយ​ឈានចូល និង ពិសេស​បើ​ធ្លាប់មាន​ទំនាស់​ជាមួយ​អ្នកដទៃ​ផង​គឺ​ឆាប់​កើតជា​រឿង​ថ្មី​ម្តង​ទៀតផង​។​ការប្រកប​ការងា​រវិ​ញ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ផ្តល់​ផល​ល្អ​សម្រាប់​ចាត់ចែង​ការងារ​ចាស់​ឬ​ការងារ​សេសសល់​ពីមុនមក​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការបោះ​ទុន​អ្វី​ត្រូវធ្វើ​ដោយ​សន្សឹមៗ​បាន​ហើយ​កុំ​បំបោល​ព្រោះ​បើ​ហ៊ាន​ចំណាយ​ទុន​ធំ​តែង​ពុំ​ផ្តល់​ផល​ល្អ​ដូច​ជាទី​គាប់ចិត្ត​ឡើយ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើតមាន​ដំណើរ​ប្រឆាំង​គ្នាច្រើន ហើយ​ពិសេស​ងាយ​ផ្ទុះ​រឿង​រាវ​តូចធំ​ដែល​រក​នឹកស្មាន​មិន​ដល់​ផង​៕