ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​បាន​ជួបពិភាក្សា​តាម​ទូរស័ព្ទ​ដ៏​កម្រ​ជាមួយ​សម​ភាគី​អាម៉េរិក​កាលពី​ថ្ងៃ​សុក្រ​ទី​២១​តុលា​បន្ទាប់ពី​ពួក​មន្ត្រី​គាំទ្រ​វិមាន​ក្រឹម​ឡាំង​បាន​​និយាយថា ពួកគេ​កំពុង​ប្រែក្លាយ​ទីក្រុង​ឃើ​សុន (Kherson)​ភាគខាងត្បូង​នៃ​ប្រទេស​អ៊ុយ​ក្រែន​ទៅជា “​បន្ទាយ​” ខណៈ​ដែល​កងកម្លាំងរ​បស់​រដ្ឋាភិបាល​ក្រុង​គៀវ​បន្ត​រុល​ចូល​។​

​លោក សឺ​ហ្គី សយ​ហ្គូ របស់​រុស្ស៊ី និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាម៉េរិក លោក ឡយ អូ​ស្ទីន​

​ព័ត៌មាន​លម្អិត​មួយចំនួន​បាន​លេចចេញ​អំពី​ការសន្ទនា​រវាង​លោក សឺ​ហ្គី សយ​ហ្គូ (Sergei Shoigu)​របស់​រុស្ស៊ី និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាម៉េរិក លោក ឡយ អូ​ស្ទីន ប៉ុន្តែ​ភាគី​ទាំងពីរ​បាន​បញ្ជាក់ថា ពួកគេ​បាន​ពិភាក្សា​អំពី​អ៊ុ​យក្រែន​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា “​បញ្ហា​ប្រធានបទ​នៃ​សន្តិសុខ​អន្តរជាតិ រួម​ទាំង​ស្ថានភាព​នៅ​អ៊ុ​យក្រែន ត្រូវបាន​ពិភាក្សា​”​។​

​អ្នកនាំពាក្យ​យោធា​អាម៉េរិក​បាន​និយាយថា “​រដ្ឋមន្ត្រី​អូ​ស្ទីន​បាន​សង្កត់ធ្ងន់​លើ​សារៈ​សំខាន់​នៃ​ការរក្សា​ខ្សែ​ទំនាក់ទំនង ចំ​ពេល​មាន​សង្គ្រាម​ជា​បន្ត​ប្រឆាំងនឹង​អ៊ុ​យក្រែន​”​។​

​វា​គ្រាន់តែ​ជា​ការសន្ទនា​តាម​ទូរស័ព្ទ​លើ​ក​ទី​ពីរ​រវាង​រដ្ឋមន្ត្រី​ទាំងពីរ​ចាប់តាំងពី​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​ឈ្លានពាន​អ៊ុយ​ក្រែន​នៅ​ថ្ងៃទី ២៤ ខែ​កុម្ភៈ​ប៉ុណ្ណោះ​។​ត្រឡប់​ទៅ​ការសន្ទនា​កាលពី​ខែ​ឧសភា​​លោក​អូ​ស្ទីន​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបា​ល​ក្រុង​មូ​ស្គូ​អនុវត្ត “​បទ​ឈប់​បាញ់​ជាបន្ទាន់​”៕

​អ៊ុយ​ក្រែន​ថ្កោលទោស​ការជម្លៀសព​ល​រដ្ឋ​អ៊ុយ​ក្រែន​ពី​តំបន់​ឃើ​សុន​ទៅក្នុង​រុស្ស៊ី​ថា​ជា​ការ​និរទេស​