ដោយៈ តារា​រិ​ទ្ធ​/​សៀមរាប​៖ សម្តេច​តេ​ជោ​ថ្លែងថាៈ គេ​ថា​ខ្ញុំ​យក​វេទិកា​នេះ ដើម្បី​ឃោសនាបោះឆ្នោត ប៉ុន្តែ​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី ខ្ញុំ​មាន​សិទ្ធិ​ក្នុង​ការនិយាយ​ទៅកាន់​ប្រជាពលរដ្ឋ និង​ដោះស្រាយ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ជួប​ការលំបាក ។​

​គេ​ថា​ខ្ញុំ​យក​ប័ណ្ណ​ក្រីក្រ​ដើម្បី​ចង​ប្រជាពលរដ្ឋ​ឲ្យ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​។ សម្តេច​បន្តថា​និយាយ​ដូច្នេះ​មិនមែន​បានសេចក្តីថា​យក​បណ្ណ​ក្រីក្រ​ដើ ម្បី​ចង​ប្រជាពលរដ្ឋ​ឲ្យ​បោះឆ្នោតឱ្យ​គណបក្ស​ប្រជាជន​នោះទេ​តែ​ជា​ការគិត គូ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ ។​

​សម្តេច​បន្តថា​ប៉ុន្តែ​បើ​និយាយ​ឲ្យ​ឡូ​ស៊ិ​ច​ទៅ​យើង​បៅដោះ​ម្ដាយ​របស់​យើង​មិនអាច​បែរ​ទៅ​សម្លាប់​ម្ដាយ​របស់​យើង​បានទេ​, ហើយ​ទៅយក​អ្នកដទៃ​មក​ធ្វើជា​ម្តាយ​នោះទេ «​ខ្ញុំ​មិន​តាំងខ្លួន​ថា​ជា​ម្ដាយ​ឪពុក​របស់​ប្រជាពលរដ្ឋ​នោះទេ​។ ប៉ុន្តែ​យើង​មាន​ចំណងទាក់ទង​ជាមួយគ្នា​យើង​មានការ​ទាក់ទង​គ្នា​តាំងពី​ការ​ចេ ញ​ពី​របប​ប៉ុលពត​មករ​ស់​ជាមួយគ្នា​រហូតមកដល់​ពេលនេះ​»​។​

​សម្តេច​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២២​នេះ នៅក្នុង​ពិធី​ជួប​សំ ណេះ​សំ​ណា​ល​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ ៣.២០០ គ្រួសារ​នៅ​តំបន់​អភិវឌ្ឍន៍​ពាក់​ស្នែង ៕​