ដោយៈ ជា សីហៈ/ភ្នំពេញៈ អង្គការសត្វនិងរុក្ខជាតិអន្តរជាតិបានឲ្យដឹងថា សត្វប្រចៀវគឺជាប្រភេទសត្វដែលមានប្រយោជន៍ខ្លាំងណាស់ នៅក្នុងមជ្ឈដ្ឋានធម្មជាតិ ប៉ុន្តែនៅប្រទេសមួយចំនួន បែរជាគេចាត់ទុកសត្វប្រភេទនេះ សត្វតំណាងភាវៈអាក្រក់ ដូចនៅក្នុងរឿងព្រេង និទានបិសាចជញ្ជក់ឈាម។

ប្រភពដដែលបានអះអាងថា សត្វប្រចៀវ គឺមិនដូចនៅក្នុងរឿងនិទាននោះទេ ហើយប្រចៀវនៅពេលនេះមានប្រមាណជា ២០ភាគរយ នៃថនិកសត្វទាំងអស់។

ប្រភពដដែលបានបន្តថា ពពួកសត្វប្រចៀវទាំងនេះ ពួកវា អាចរស់នៅជាក្រុមជាហ្វូងប្រមាណជារហូតដល់ទៅជាង ១០.០០០ ក្បាល។

ប្រភពដដែលបានបន្តថា ក្រៅពីនោះវាក៏មានតម្លៃសេដ្ឋកិច្ចរបស់វាផងដេរ ដោយពពួកសត្វប្រចៀវជាអ្នកកំចាត់សត្វល្អិតដែលត្រូវបានគេប៉ាន់ប្រមាណថាមានជាង ៥០ ពាន់លានដុល្លារ។

ប្រភពដដែលបានបន្តថា បច្ចុប្បន្ននេះមានសត្វប្រចៀវជាង ១.៤០០ ប្រភេទទូទាំងពិភពលោក ហើយកម្ពុជាក៏មានអំបូរសត្វប្រចៀវមួយ ចំនួនផងដែរ៕/PC