ដោយៈ ជា សីហៈ/ភ្នំពេញៈ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានអះអាងថា ពស់ផ្អកដែលជាប្រភេទសត្វពស់មាននៅតែក្នុងប្រទេសកម្ពុជា គឺមាននៅតែក្នុងបឹងទន្លេសាបប៉ុណ្ណោះ ហើយមិនត្រូវបានគេរកឃើញនៅទីកន្លែងផ្សេងទៀតនៅលើផែនដីនេះឡើយ។

ប្រភពដដែលបានអះអាងថា ពស់ផ្អកក៏ដូចជាប្រភេទពស់ទឹកដទៃទៀតទាំងអស់នៅក្នុងប្រទេសកម្ពុជាដែរ ដែលពួកវាត្រូវបានគេប្រមូលចាប់យកដោយហួសកម្រិតដែលគ្មាននិរន្តរភាពដើម្បីធ្វើជាអាហាររបស់មនុស្សនិងផ្គត់ផ្គង់ដល់អាជីវកម្មស្បែកពស់និងកសិដ្ឋានចិញ្ចឹមក្រពើនៅតាមមូលដ្ឋាន៕/PC