ដោយៈ​តារា​រិ​ទ្ធ​/​សៀមរាប​៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នា យក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែងថា​វា​ពិបាក​រក​ណាស់​ដែល​គណ​បក្សនយោបាយ​មួយ​មានការ​រស់ នៅ​ជួបជុំគ្នា​រួម​ត្រកូល​ជាមួយ​រហូតដល់​ជាង​កន្លះ​សតវត្សរ៍​បែបនេះ​ទេ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា​គណបក្សនយោបាយ​ខ្លះ គ្រាន់តែ​លេង​រៀង​ឈរឈ្មោះ​បោះឆ្នោត​លេខ​រៀង​ទី​១ និង​ទី​២​ក៏​ឈ្លោះ​ដណ្តើម​គ្នា​ដែរ ដែល គណបក្ស​ប្រជាជន​កម្ពុជា​គ្មាន​ទម្លាប់​បែបនេះ​ទេ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​បែន​នេះ​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៣.២០០​គ្រួសារ​ស្ម័គ្រចិត្ត​មក​តាំង​ទីលំនៅ​នៅ​តំបន់​អភិវឌ្ឍន៍​ពាក់​ស្នែង​នា​ព្រឹក​ថ្ងៃទី​២២ ខែតុលា​៕​