ដោយៈ health.com.kh
នៅពេល ដែល ក្រពះ ឈឺ ម្តងៗ វា ពិតជា ពិបាក ណាស់ ហើយ ថែមទាំង ពិបាក ទ្រាំ ទៀតផង ដូចនេះ តើ មាន វិធី អ្វី ដែល អាច ធ្វើឲ្យ ក្រ ពះមាន សុខភាព ល្អ នោះ ?

បើ អ្នក ចង់ ឲ្យ ក្រពះ អ្នក មាន សុខភាព ល្អ អ្នក អាច ផឹក ទឹកដោះគោ និង ទឹក ក្តៅ បាន ប៉ុន្តែ នៅ ពេល ព្រឹក មិន ត្រូវ ផឹក ទឹកដោះគោ នៅ ពោះ ទទេរ នោះទេ តែ អ្នក អាច ផឹក ក្រោយពេល ១ ទៅ ២ ម៉ោង ក្រោយ ពេលបាយ ព្រឹក ។

នៅពេល ដែល ក្រពះ អ្នក មិន ស្រួល អ្នក ត្រូវ តែ បរិភោគ តិច ប៉ុន្តែ បរិភោគ ច្រើន ពេល ។

អ្នក អាច បរិភោគ សណ្តែកដី បាន ដោយ មុន ពេលបាយ អ្នក អាច បរិភោគ ពី ៤ ទៅ ៦ គ្រាប់ ប៉ុន្តែ មិន ត្រូវ បរិភោគ ច្រើន នោះទេ ព្រោះ វា អាច ប៉ះពាល់ ដល់ ក្រពះ អ្នក បាន ។

អ្នក អាច បរិភោគ តៅ ហ៊ូ ស្ពៃ ស ការ៉ុត បាន ព្រោះ វា សុទ្ធតែ ល្អ ចំពោះ ក្រពះ អ្នក ។

ផ្លែ ប៉ោម ក្រូចថ្លុង ទំពាំងបាយជូ រ ក្រូច សុទ្ធតែ ជា ផ្លែ ឈើ ដែល ល្អ ចំពោះ ក្រពះ អ្នក ។

អ្នក ត្រូវ តែមាន ទម្លាប់ បរិភោគ ឲ្យ គ្រប់ ៣ ពេល ឬ លើស ៣ ពេល មិន ត្រូវ បរិភោគ អាហារ ពេលព្រឹក ជាមួយ អាហារ ពេល ថ្ងៃ នោះ ទេ ព្រោះ វា សុទ្ធ តែ អាច ប៉ះពាល់ ដល់ ក្រពះ អ្នក ណាស់ ។

នៅ មុនពេល ដែល អ្នក គេង ៣ ម៉ោង អ្នក មិន ត្រូវ បរិភោគ អាហារ នោះទេ ព្រោះ វា សុទ្ធ តែ អាច ប៉ះពាល់ ដល់ ក្រពះ អ្នក ទាំងអស់ ។

មិន ត្រូវ ជក់បារី ផឹកស្រារ កាហ្វេ និង តែ ក្រាស់ នោះទេ វា សុទ្ធតែ អាច បំផ្លាញ ក្រពះ អ្នក យ៉ាង ងាយ ។

អ្នក ត្រូវ តែ បរិភោគ បន្លែ និង ផ្លែឈើ ឲ្យបាន ច្រើន ដោយ មិន ត្រូវ ភ្លេច បរិភោគ នោះទេ ព្រោះ វា សុទ្ធ តែ អាច ធ្វើឲ្យ ក្រពះ អ្នក គ្មាន សុខភាព ល្អ ។

នៅពេល ដែល អ្នក មាន ក្រពះ មិន ស្រួល អ្នក មិន គួរ ហាត់ប្រាណ ឬ ធ្វើ ការងារ ក្រោយពេល បរិភោគ ឆ្អែត នោះទេ អ្នក គួរតែ សម្រាក ដល់ អាហារ រំលាយ អស់ ទើប ធ្វើ ការងារ បាន ៕