ដោយៈ health.com.kh
ថ្លើម ដើរតួ នាទី ច្រើន ណាស់ ក្នុង រាង កាយ មនុស្ស យើង ។ ថ្លើម ដែល មាន សុខភាព ល្អ មាន សារៈសំខាន់ ណាស់ ចំពោះ ការ រំលាយ អាហារ ប្រកបដោយ សុខភាព និង ត្រឹមត្រូវ ។ ថ្លើម ក៏ ជួយ ថែរក្សា ប្រព័ន្ធ ភាពស៊ាំ ឱ្យ មាន សុខភាព ល្អ បញ្ចេញ ជាតិពុល និង រក្សា ទុក ជីវជាតិ សំខាន់ ៗ ជា ច្រើន ដែល រាង កាយ ត្រូវការ និង ផលិត ជា ទឹកប្រមាត់ ដើម្បី រំលាយ អាហារ ផង ដែរ ។

បើ គ្មាន ថ្លើម ដ៏ មាន សុខភាព ល្អ ទេ រាង កាយ អាច នឹង មាន ភាព ទ្រុត ទ្រោម លឿន ។ ជំងឺថ្លើម បង្ក ឱ្យ មាន បញ្ហា ផ្សេង ៗ ច្រើន ណាស់ ព្រោះ ថ្លើម ជា អ្នក ទ្រទ្រង់ ដល់ រាង កាយ ទាំងមូល តាម វិធីសាស្ត្រ របស់ វា ជា ច្រើន ។


ជំងឺថ្លើម អាច បណ្តាល មក ពី វីរុស រលាក ថ្លើម ប្រភេទ A, B និង C ។ ជំងឺថ្លើម ផ្សេង ៗ ទៀត អាច កើតឡើង ដោយសារ មហារីក ហ្សែ ន ឬ ការ ញ៉ាំ គ្រឿង ស្រវឹង ឬ ឱសថ ច្រើន ។ ជំងឺ Hemochromatosis គឺជា ជំងឺតពូជ ឯ ជំងឺ ក្រិន ថ្លើម កើតឡើង ដោយសារ ជាលិកា ថ្លើម ទៅ ជា សម្លាក ។ ការ កើត លឿង ក៏ មាន មូលហេតុ របស់ វា ច្រើន ណាស់ ដែរ ដូច ជា ជំងឺ ឈាម ជំងឺថ្លើម ផ្សេង ៗ ការ បង្ក រោគ ឬ ប្រើ ថ្នាំ ជាដើម ។

អាកា រៈ ល្ហិតល្ហៃ មិន ឃ្លាន អាហារ និង ឈឺពោះ ផ្នែក ខាងលើ ព្រមទាំង ស្បែក ឡើង លឿង ទៀត នោះ សុទ្ធតែ ជា សញ្ញា ដំបូង គេ នៃ ជំងឺថ្លើម ហើយ ។ ខាងក្រោម នេះ ខ្ញុំ នឹង បង្ហាញ អំពី អាហារ មួយ ចំនួន ដែល អាច ជួយ ថែរក្សា ថ្លើម ឱ្យ នៅ មាន សុខភាព ល្អ បាន ។

ខ្ទឹមស
ខ្ទឹមស គឺជា អាហារ ដ៏ អស្ចារ្យ មួយ ដែល ជួយ ដោះស្រាយ ជំងឺ ជា ច្រើន បាន ហើយ ក្នុង នោះ ក៏ មាន ថ្លើម ផង ដែរ ។ ដោយសារ តែ វា មាន សារធាតុ សេ ឡេ ញ៉ូ ម ខ្ពស់ ដូច្នេះ វា នឹង ជួយ សម្អាត ថ្លើម បាន ។ ខ្ទឹមស ជួយ ច្រោះ ជាតិពុល ពី ក្នុង ខ្លួន និង បង្កើត អត់ ស៊ី ម របស់ ថ្លើម ។

ចូរ ញ៉ាំ ខ្ទឹមស ពីរ បី កំ ពឹង ពេល នៅ ពោះ ទទេ បញ្ចូល ខ្ទឹមស ទៅ ក្នុង អាហារ ផង ប៉ុន្តែ ការ ញ៉ាំ ឆៅ គឺ មាន ប្រយោជន៍ ច្រើន ជាង ។

ល្ហុង
ល្ហុង ស្រស់ អាច ជួយ បញ្ហា ក្រិន ថ្លើម បាន ។ គ្រាប់ ល្ហុង ក៏ អាច ប្រើ ព្យាបាល ជំងឺ ដោយ ខ្លួនឯង ដ៏ មាន ប្រយោជន៍ ណាស់ ដែរ ។

ចូរ ញ៉ាំ ល្ហុង ស្រស់ សម្រាប់ អាហារ ពេល ព្រឹក រាល់ថ្ងៃ ហើយ វា ក៏ ជា ទម្លាប់ ជួយ ឱ្យ សុខភាព ល្អ បាន យូរ ដែរ
ញ៉ាំ ទឹក ល្ហុង លាយ នឹង ទឹកក្រូច ឆ្មារ ដើម្បី ព្យាបាល អាកា រៈ ក្រិន ថ្លើម កាន់តែ មាន ប្រសិទ្ធភាព
យក ទឹក ដែល ចម្រាញ់ ចេញពី គ្រាប់ ល្ហុង លាយ ញ៉ាំ ជាមួយ ទឹកក្រូច ឆ្មារ ។

រមៀត
សមាសធាតុ ប្រឆាំង នឹង មេរោគ និង អង់ ទី អុក ស៊ី ដង់ របស់ រមៀត ល្អ បំផុត សម្រាប់ ថ្លើម ។

ចូរ ញ៉ាំ រមៀត ជាមួយ ទឹកដោះគោ ឬ ទឹកឃ្មុំ
ចូរ ប្រើ វា សម្រាប់ ចំអិន អាហារ ឱ្យ បាន ច្រើន តាមតែ អាច ធ្វើ បាន រាល់ថ្ងៃ ។

ផ្លែ បឺ រ
ផ្លែ ឈើ សម្បូរ ជាតិ ខ្លាញ់ មួយ នេះ នឹង ជួយ ដល់ ការ ផលិត Glutathione ដែល អាច ជួយ ថ្លើម ច្រោះ ជាតិពុល បាន ។

ចូរ ញ៉ាំ ផ្លែ ឈើ មួយ នេះ ជា អាហារ សម្រន់
ចូរ ប្រើ វា សម្រាប់ ធ្វើ ជា បង្អែម ។

ផ្លែ ប៉ោម
សារធាតុ Pectin ក្នុង ផ្លែ ប៉ោម នឹង ជួយ បញ្ចេញ ជាតិពុល ពី ក្នុង ផ្លូវ រំលាយ អាហារ ដូច្នេះ វា ក៏ ជួយ កាត់ បន្ថយ ការ ធ្វើ ការងារ ហួសហេតុ របស់ ថ្លើម បាន ដែរ ។

ចូរ ញ៉ាំ ផ្លែ ប៉ោម ក្រោយ ពី ញ៉ាំ អាហារ ពេល យប់ រួច ឬ ញ៉ាំ ទឹក ផ្លែ ប៉ោម យ៉ាង ហោច ណាស់ ២ ទៅ ៣ ដង ក្នុង មួ យស ប្តា ហ៍ ដើម្បី ថ្លើម មាន សុខភាព ល្អ ប្រើប្រាស់ ផ្លែ ប៉ោម ធ្វើ ជា សាឡា ត់ និង បង្អែម ៕