ដោយៈ health.com.kh

ជនជាតិ ជប៉ុន បាន ប្រើ ការផឹក ទឹក សម្រាប់ ព្យាបាល ជម្ងឺ តាំងពី បុរាណកាល មក ហើយ បាន អនុវត្ត វិធី នេះ ជា ពិសេស នៅ សម័យ សង្គ្រាមលោក លើក ទី ២ ។ គេ មាន ការជឿជាក់ ថា ការផឹក ទឹក ក្នុងពេលដែល ក្រពះ នៅ ទទេ ជួយ សម្អាត រាងកាយ និង ធ្វើឱ្យ មាន ថាមពល ចាំបាច់ ដើម្បី បង្ការ និង ព្យាបាល ជម្ងឺ មួយចំនួន ។តាមពិតទៅ ទឹក ពិតជា មាន តួនាទី សំខាន់ ខ្លាំង មែន ចំពោះ សុខភាព ។ ទឹកជា សមាសធាតុ មួយចំណែក ធំ នៃ រាងកាយ ដែល មាន វត្តមាន នៅក្នុង គ្រប់ ជាលិកា ទាំងអស់ ហើយ ចាំបាច់ ខ្លាំងណាស់ សម្រាប់ ដំណើរការ ល្អ របស់ សព៌ាង្គ កាយ ។ ទឹក ដើរតួនាទី ជា អ្នក ធ្វើ ឱ្យ មាន សំណើម ឱ្យមាន ចរន្តឈាម រត់ ឱ្យ តម្រងនោម និង សាច់ដុំ អាច ដំណើរការ បាន ។ ហើយ ទឹក ក៏ ជា អ្នក ដែល លាង សម្អាត កាក សំណល់ ពី រាងកាយ ផងដែរ ។

ចុះ តើ ផឹកទឹក យ៉ាងណា ទៅ ?
គេ ត្រូវ ផឹកទឹក ក្តៅ ឧណ្ហៗ ភ្លាម ក្រោយពី ភ្ញាក់ ពី ដំណេក ឱ្យបាន ៤ កែវ គឺ ស្មើ ប្រហាក់ប្រហែល ទៅ នឹង ៦៤០ មី ល្លី លីត្រ ។ បន្ទាប់មក គេ មិន ត្រូវ ផឹក អ្វី ឬ ទទួលទាន អ្វី ទេ ក្នុង ចន្លោះពេល ៤៥ នាទី ក្រោយមក ។

គេ ក៏ ត្រូវ ផឹកទឹ កក្តៅ ផងដែរ នៅក្នុង ពេល បរិភោគ អាហារ ឬ ក្រោយ បរិភោគ ចំនួន ១៥ នាទី ។ ការ បរិភោគ អាហារ ត្រូវ មាន ចន្លោះ ពី មួយ ទៅ មួយ ទៀត យ៉ាងតិច ពីរ ម៉ោង ។

ចំពោះ អ្នក ដែល មាន ការពិបាក ក្នុងការ ផឹកទឹក ដូចជា មនុស្ស ចាស់ ឬ អ្នក ជម្ងឺ ត្រូវ ចាប់ផ្លើម ផឹក តិចៗ សិន តែ ផឹក ជា បន្តបន្ទាប់ រហូតដល់ គ្រប់ ៤ កែវ ។

ប្រសិទ្ធភាព នៃ ការព្យាបាល នេះ
ការអនុវត្ត ការព្យាបាល ដោយ ទឹក នេះ នឹង ជួយ លាង សម្អាត រាងកាយ ក្នុង រយៈពេល ៣០ ថ្ងៃ ហើយ ជួយ បង្ការ និង ព្យាបាល ជម្ងឺ មួយ ចំនួន រួមមាន ជម្ងឺរលាកស្រោមខួរ ក្បាល ទឹកនោម ផ្អែម រលាក ក្រពះ ឈឺក្បាល ហឺត រលាក ទងសួត ឈឺ សន្លាក់ ស្កន់ ជម្ងឺ បេះដូង ព កសាច់ ឈឺភ្នែក ឈឺ ពេល មក រដូវ ។ ល ។
ការព្យាបាល ដោយ ផឹកទឹក នេះ បាន ធ្វើឱ្យ ប្រជាជន ជប៉ុន មាន អាយុ វែង គឺមាន មនុស្ស អាយុ លើស ១០០ ឆ្នាំ រហូត ដល់ ទៅ ៣៣០០០ នាក់ នៅក្នុង ឆ្នាំ ២០០៨ ៕