ដោយៈ health.com.kh

ទឹកដោះគោ មាន សារៈសំខាន់ ខ្លាំងណាស់ សម្រាប់ សុខភាព មនុស្ស ។ គ្រូពេទ្យ ជំនាញ បាន ណែនាំ ថា អ្នក គួរតែ ផឹក ទឹកដោះក្តៅៗ ជាប្រចាំ ដើម្បី មាន សុខភាព មាំមួន ។ ទឹកដោះគោ មាន ផ្ទុក ជាតិ វីតាមីន (A, K និង B12), thiamine, nicotinic acid, សារធាតុ រ៉ែ ដូចជា កាល់ស្យូម ផូស្វ័ រ សូ ដ្យូ ម និង ប៉ូ តា ស្យូម ។

ប្រសិទ្ធភាព នៃ ទឹកដោះគោ អាច អាស្រ័យទៅលើ ពេលវេលា ដែល យើង ផឹក ៖

– ពេលព្រឹក ៖ ការសិក្សា មួយ ចំនួន មិន បាន ណែនាំ ឲ្យ អ្នក ផឹក ទឹកដោះគោ នៅ ពេល ព្រឹក ព្រលឹម ទេ ព្រោះ វា អាច ប៉ះពាល់ ដល់ ប្រព័ន្ធ រំលាយ អាហារ ។
– ពេល ថ្ងៃ ត្រង់ ៖ ការផឹក ទឹកដោះគោ នៅពេល ថ្ងៃត្រង់ អាច ជួយ ឲ្យ មនុស្ស ចាស់ មាន កម្លាំង ហើយ វា ក៏ ជួយ សម្រួល បញ្ហា សុខភាព ផងដែរ ដូចជា ជំងឺ ប្រព័ន្ធ ទឹកនោម ឬ ដុំ គ្រួស ។
– ពេល រសៀល ៖ ការផឹក ទឹកដោះគោ នៅ ពេល រសៀល មាន សារៈប្រយោជន៍ ចំពោះ សុខភាព ភ្នែក ។
– ពេលយប់ ៖ ពេលយប់ គឺជា ពេលវេលា ដ៏ ល្អ បំផុត សម្រាប់ ការផឹក ទឹកដោះគោ ។ វា អាច ជួយ បំបាត់ ការនឿយហត់ និង ជួយ ឲ្យគេ ងលក់ ស្រួល ៕