ការ​ទទួលទាន​ទឹកអំបិល​រាវ​មួយ​កែវ​ក្នុង​មួយថ្ងៃ​អ្នកនឹង​ទទួលបាន​គុណប្រយោជន៍​សុខភាព​ដ៏​អស្ចារ្យ​បួន​

2244
ចែករម្លែក

​ទឹកអំបិល​រាវ​លាយ​តាម កម្រិត​ខាងក្រោម​នេះ នឹង​ជួយ​សរីរាង្គ ផ្លាស់ប្តូរ​ពី​ក្នុង​ទៅ​ក្រៅ​, ជំរុញ​សកម្មភាព ផ្លូវ​ពោះវៀន​, កម្ចាត់​ជាតិពុល​, ព្យាបាល ជំងឺ​ទល់លាមក​, និង​ថែទាំ​មាត់​ធ្មេញ ។​
​ ​
​ទឹកអំបិល​រាវ​នៅទីនេះ គឺជា ទឹក​លាយ​អំបិល​ដ៏​ទាប ដូចជា​ប្រភេទ សេរ៉ូម ត្រូវបាន​បញ្ចូល​ក្នុង​សរសៃ ឈាម ។​
​ ​
​អ្នកជំនាញការ​ជីវជាតិ​ល្បី ឈ្មោះ​ជនជាតិ​ចិន​ម្នាក់​បានឱ្យដឹងថា ប្រសិនបើ​អ្នកទទួល​ទាន​ទឹក អំបិល​រាវ នេះ​មួយ​កែវ​ក្នុង​មួយ​ថ្ងៃនោះ​សរីរាង្គ​នឹង ទទួលបាន​គុណប្រយោជន៍​យ៉ាងច្រើន​។​
​ ​
១- សម្អាត​ផ្លូវ​ពោះវៀន​, សម្លាប់​បាក់តេរី
​ការ​ទទួលទាន​ទឹកអំបិល​រាវ មួយ​កែវ ក្រោយពេល​ភ្ញាក់​ពី​ដំណេក ពេលព្រឹក​អាចជួយ​សម្អាត ពោះវៀន​, កម្ចាត់​បរិមាណ​អាហារ​សល់​ប្រមូល ផ្តុំ​មុន​នោះ និង​កម្ចាត់​មេរោគ ។​
​ ​
​ក្រោយ​ពេលបាយ​យប់​, អាហារ​នៅសល់​ក្នុង​ពោះវៀន ក្នុង​មួយ រយៈពេល​វែង​បូក​បន្ថែ​មការ ដែល​អ្នក គេង​ស្ងៀម​មួយ​យប់​, បាក់តេរី និង​ផ្សិត ក្នុង​ពោះវៀន​នឹង​ឡើង​មេ និង​បង្កើត ជា​សារ​ជាតិពុល ។ ដូច្នេះហើយ​មនុស្ស ជាច្រើន​មាន​អារម្មណ៍​ស្អុយ​មាត់​ពេល ភ្ញាក់​ពី​គេង​, នេះ​ជា​បាតុភូត​ច្រាល ឧស្ម័ន​ពី​ក្រពះ​ឡើង បង្កឡើង​ដោយសារ ដំណើរការ​បំបែក​បំផ្លាញ​អាហារ ។ ការទទួលទាន​ទឹកអំបិល​រាវ ក្រោយពេល ភ្ញាក់​ពី​ដំណេក​ភ្លាម អាច​បន្ថយ​បាតុភូត ស្អុយ​មាត់​, សម្អាត​ផ្លូវ​ពោះវៀន​, កម្ចាត់ បាក់តេរី ។​
​ ​
២- ទប់ស្កាត់​ទល់លាមក​
​ការ​ទទួលទាន​ទឹកអំបិល​រាវ ពុំ​ត្រឹមតែ​ជួយ​កម្ចាត់​បាក់តេរី និង​ជាតិពុល តែ​នៅ​អាចជួយ​ជំរុញក្រពះ​ធ្វើសកម្ម​ភាពល្អ​ផងដែរ ។​
​ ​
​ពុំ​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ពេលសាច់ដុំ​ពោះវៀន​កន្ត្រាក់​ល្អ វា​នឹង​រុញលាមក​ចេញ​ក្រៅ​, បន្ថយ​បរិមាណលាមក​កកស្ទះ ក្នុង​ពោះវៀន​ដោះស្រាយបាន​ស្ថានភាព​ទល់លាមក ។​
​ ​
៣- ធ្វើឱ្យ​ស្បែក​ស្អាត​
​ប្រសិន​អ្នក​ព្យាយាម​ទទួល ទាន រៀងរាល់​ព្រឹក​ទឹកអំបិល​អាចជួយ​កែប្រែ​ឱ្យ​ប្រសើរឡើង​នូវ រចនាសម្ព័ន្ធ​ស្បែក​, សម្លាប់​មេរោគ​ដោយ​ទឹកអំបិល និង ជំរុញ​ការ​បំប្លែង​សារជាតិ​របស់​សរីរាង្គ​។​
​ ​
​ពេល​ខាងក្នុង​សរីរាង្គ​មាន ជាតិពុល​ច្រើន អាច​បង្ក​ជា​រោគសញ្ញា ជាំ​, អាចម៍រុយ​, ស្បែក ស្រអាប់​ពណ៌ ។ ទឹកអំបិល​អាចជួយ​អ្នក​ធ្វើឱ្យ​ស្បែក​ស្អាត ប្រសិន​ទទួលទាន​គួបផ្សំ​នឹង​ទឹកក្រូច​ឆ្មារ អាចជួយ​ឱ្យ​ស្បែក​ស​ភ្លឺ​ជាង ។​

៤-​ថែទាំ​មាត់​ធ្មេញ​,​ការពារសុខភាព​ក្រអូមមាត់​
​បន្ថែម​ប្រសិទ្ធភាព​មួយ​របស់ ទឹកអំបិល​រាវ គឺ​អ្នក​អាច​ទទួលទាន នៅពេល​យប់ ដើម្បី​ការពារ សុខភាព​មាត់​ធ្មេញ ។ ប្រើ​ទឹកអំបិល​ខ្ពុរមាត់​មុន ពេល​គេង ឬ ទទួលទាន អាច​ការពារ​សុខភាព មាត់​ឆ្មេ​ញ​យ៉ាង​ប្រសិទ្ធភាព ។​
​ ​
•​របៀប​លាយ​ទឹកអំបិល​
​ប្រសិន​អ្នកប្រើប្រាស់​ប្រមាណ ៥០០​មិ​ល្លី​លីត្រ ទឹកអំបិលចូរ​ត្រៀម ទឹក​ឧណ្ហៗ​៥០០​មិ​ល្លី​លីត្រ (​សី​តុ​ណ្ហ​-​ភាព​ប្រមាណ​ពី​៣០​ទៅ​៤០​អង្សា​សេ​) និង​ប្រើ​អំបិល​១/១០​ស្លាបព្រា ៕ ប្រែ​សម្រួល​៖ រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម