​ប្រែ​សម្រួលៈ​បំណង​(​ប៊ី​ប៊ីស៊ី​)៖​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ឥណ្ឌា​Serum Institute of India (SII)​បាន​និយាយថា​ខ្លួន​បាន​បំផ្លាញចោល​វ៉ាក់សាំង​កូវី​ដ​ហួស​ថ្ងៃខែ​កំណត់​ប្រើ​(​ហួស​ដឺ​ឡេ​)​ដល់​ទៅ​១០០​លាន​ដូស​។​

តាមពិត​ក្រុមហ៊ុន​បាន​ឈប់​ផលិត​វ៉ាក់សាំង​កូវី​ដ​១៩Covishieldកាលពី​ខែ​ធ្នូ​ឆ្នាំមុន​ដោយសារតែ​តំរូវការ​ទាប នេះ​បើ​តាម​ការបញ្ជាក់​ពី​នាយក​គ្រប់គ្រង​លោក​អា​ដា ពូ​ណា​វ៉ា​ឡា​កាល​ពី​ថ្ង​ស​ព្រហស្បតិ៍​។​

SII​ដែលជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ធំ​បំផុត​លើ​លោក បាននិងកំពុង​ផលិត​វ៉ាក់សាំង​កូ​វីដ​របស់​ក្រុមហ៊ុន​AstraZeneca​ឈ្មោះ​ថា​វ៉ាក់​ហ្សេ​វីយ៉ា​(Vaxzevria)​។​

​Covishield​ល្បីល្បាញ​និងត្រូវបាននាំចេញក្រៅប្រទេសឥណ្ឌាកាល​ពី​កូវី​ដ​១៩​វាយលុក​ពិភពលោក​ដំណាក់កាល​ដំបូងៗ និង​វា​តំណាង​អោយ​វ៉ាក់សាំង​៩០​ភាគ​រយ​ដែល​ត្រូវបាន​ប្រើ​ក្នុងប្រទេស​ឥណ្ឌា​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង​​សកល​នេះ​។​

​ឥណ្ឌា​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​ចំនួន​ជាង​២​ពាន់​លាន​ដូស ដោយ​ប្រជាពលរដ្ឋ​ឥណ្ឌា​ជា​ង​៧០​ភាគរយ​បាន​ទទួល​វ៉ាក់សាំងកូវីដ១៩​យ៉ាងតិច​ពី​រដូស​។​

​នៅ​ខែ​មករា​ឆ្នាំ​២០២២ ឥណ្ឌា​បាន​ផ្តល់​វ៉ាក់សាំង​ដូស​ជំរុញ​ដល់​បុគ្គលិក​សុខាភិបាល​និង​កម្មករ​ជួរមុខ ព្រមទាំង​អ្នក​មាន​អាយុ​៦០​ឆ្នាំ​ឡើង​ដែល​មាន​ជំងឺ​ប្រចាំកាយ​គួបផ្សំ ហើយ​ទាល់តែ​ដល់​ខែ​កក្កដា​ទើប​​ការចាក់ដូស​ជំរុញ​ធ្វើឡើង​ដោយ​សេរី​ដល់​មនុស្ស​ពេញវ័យ​ទាំងអស់ តែ​ផ្តល់អោយ​ត្រឹមតែ​៧៥​ថ្ងៃ​ប៉ុណ្ណោះ​ដើម្បី​ប្រារព្វ​ខួប​ឯករាជ្យ​ទី​៧៥​ឆ្នាំ​របស់​ឥណ្ឌា​។​

​សូមបញ្ជាក់ថា តាំងពី​មុន​មក​ក្នុងចំណោម​ប្រជាជន​ឥណ្ឌា​១,៤​ពាន់​លាន​នាក់ មាន​ត្រឹមតែ​២៩៨​លាន​នាក់​បាន​ទទួល​វ៉ាក់សាំង​កូវី​ដ​១៩​ដូស​ជំរុញ​៕

​ក្រុមហ៊ុន​SII​បាន​ស្តុក​ទុក​វ៉ាក់សាំង Covishield ប្រមាណ​១០០​លាន​ដូស​។​វ៉ាក់សាំង​នេះ​មាន​អាយុកាល​ត្រឹមតែ​៩​ខែ និង​បាន​ផុត​អាយុកាល​ប្រើ​កាលពី​ខែ​កញ្ញា ឆ្នាំនេះ​