ដោយៈ តារារិទ្ធ / សៀមរាបៈ ថ្លែងក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ប្រមាណ ៣.២០០ គ្រួសារ ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋាន ចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថាៈ សម្តេច នឹងទៅកាន់ខេត្តកំពង់ធំ នៅថ្ងៃទី២៩ តុលា ដើម្បីចែកអំណោយ ដល់បងប្អូនប្រជាពលរដ្ឋ នៅទីនោះ។

សម្តេចបានអះអាងថាៈ នៅសប្តាហ៍ក្រោយនេះ សម្តេច មានកម្មវិធីដ៏មមាញឹក ក្នុងនោះ សម្តេចត្រូវចូលរួមប្រជុំ តាមអនឡាញ នៅថ្ងៃទី២៧ ខែតុលា ហើយថ្ងៃទី២៨ សម្តេច នឹងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិ ហើយថ្ងៃទី ២៩ តុលា សម្តេចនឹងបន្តទៅកំពង់ធំ ដើម្បីចែកស្រូវពូជ និងចែកស្បៀងអាហារ ផងដែរ ៕ V / N

ប្រភពរូបផេកផ្លូវកា (​ សម្តេចតេជោ ហ៊ុន សែន )