ដឹក​ដែក​ពី​ភ្នំពេញ មក​ក្រឡាប់​ផ្ងា​ជើង​នៅ​ខេត្ត​ព្រះសីហនុ

1259
ចែករម្លែក

ដោយ : វណ្ណៈ / ​ព្រះសីហនុ ៖ រថយន្ត​ដឹក​ដែក​មួយគ្រឿង​បាន​ចុះ​ចំណោត រអិល​ធ្លាក់​ផ្លូវ​ទៅខាង​ស្តាំ​ដៃ ហើយ​ហើយ​បាន​ក្រឡាប់​បណ្តាល​ឲ្យ​រងរបួស​ម្នាក់​។ ​ករណីនេះ​កើតឡើង នៅ​ផ្លូវ​បេតុង (​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​៤ ចុះមក​អូរត្រេះ​ចាស់ ) សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ​នៅវេលា​ម៉ោង​៩ព្រឹក ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៨ ​។​

​សមត្ថកិច្ច​បញ្ជាក់ថា រថយន្ត​នេះ​ម៉ាក HYUNDAI ពណ៌​ស ផ្លាកលេខ​កំពង់ធំ​3A-1815 ស​ណោ្ត​ង​រ៉ឺម៉ក​ដឹក​ដែក​សរសៃ បើកបរ​ដោយ​ឈ្មោះ នូ ប៊ុន​ថា ភេទប្រុស អាយុ២៨​ឆ្នាំ មុខរបរ​បើកបរ មាន​ទីលំនៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា អ្នករួមដំណើរ​ម្នាក់​ឈ្មោះ ​យា ប៊ុនធឿន ភេទ​ប្រុស អាយុ៥៣​ឆ្នាំ មុខរបរ ថៅកែ​រថយន្ត មាន​ទីលំនៅ​ឃុំ​/​ស្រុក​កំពង់លាវ ខេត្តព្រៃវែង រងរបួស​ជើង​ខាងស្ដាំ​ធ្ងន់ធ្ងរ ។​ ​រថយន្ត​នេះ​ដឹក​ដែក​មកពី​ភ្នំពេញ ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ ។ លុះដល់​ចំណុច​ខាងលើ ត្រង់​ផ្លូវ​ចុះ​ចំណោត មក​អូរត្រេះ ក៏​រអិល​មក​ខាងស្ដាំ​ដៃ​ធ្លាក់​ផ្លូវ​ក្រឡាប់​តែម្ដង អ្នករួមដំណើរ​លើ​រថ​យន្ត​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​ឃ្លាំង​លើ​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម