​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ខ្សែការពារ ហ្គា​ព្រីល ម៉ា​ហ្គាល់​ហេស (Gabriel Magalhaes) របស់ Arsenal បាន​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លិប​។​

​ទីភ្នាក់ងារ​សារព័ត៌មាន PA និយាយថា កីឡាក​រវ័យ ២៤ ឆ្នាំ​រូប​នេះ​បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រយៈពេល​វែង​នៅឯ​កីឡដ្ឋាន Emirates​ដោយ​បាន​ពិភាក្សា​ជាមួយ​ភ្នាក់ងារ​របស់​គាត់​និង​បុគ្គលិក​​ជាន់ខ្ពស់​របស់ Arsenal នៅ​មូលដ្ឋាន​ហ្វឹកហាត់​របស់​ពួកគេ​កាលពី​ថ្ងៃ​សុក្រ​ទី​២១​តុលា​។​

​ហ្គា​ព្រីល​បាន​ចូលរួម​ជាមួយ Arsenal ពី Lille ក្នុង​ឆ្នាំ ២០២០ ក្នុង​តម្លៃ​ខ្លួន ២៧ លាន​ផោន ហើយ​មកទល់ពេលនេះ​បាន​បង្ហាញខ្លួន ៨៣ លើក​សម្រាប់​ក្រុម​កាំភ្លើង​ធំ​នៅ​គ្រប់​ការប្រកួត​ទាំងអស់ ដោយ​ស៊ុត​បញ្ចូល​ទី​បាន ៩ គ្រាប់​។​

​រូបគេ​មាន​វត្តមាន​គ្រប់​ការប្រកួត​នៅក្នុង​ក្របខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ ខណៈ Arsenal កំពុង​ឈរ​នៅលើ​កំពូល​តារាង​ជាមួយ​នឹង​ជ័យជម្នះ ៩ លើក​ពី​ការប្រកួត ១០ លើក​៕

ហ្គា​ព្រីល​ចុះ​កុងត្រា​រយៈពេល​វែង​ជាមួយ Arsenal កាលពី​ថ្ងៃ​សុក្រ