ម៉ាឡេស៊ី​ហាម​វិទ្យុ​និង​ទូរទស្សន៍​ចាក់​បទ​ចម្រៀង​ល្បី Despacito បន្ទាប់ពី​ចាត់ទុក​ខ្លឹមសារ​ចម្រៀង​នេះ ផ្ទុយទៅនឹង​គោល​លទ្ធិ​នៃ​សាសនា​អ៊ីស្លាម និង​មាន​លក្ខណៈ​អាសអាភាស​

1216
ចែករម្លែក

​មន្ត្រីជាន់ខ្ពស់​មួយរូប​និយាយថា ម៉ាឡេស៊ី​បាន​ហាមឃាត់​ការចាក់​បទ​ចម្រៀង​បែប​អាសអាភាស Despacito បន្ទាប់ពី​ក្រុម​អ្នក​រិះគន់​ចាត់ទុក​វា ផ្ទុយទៅនឹង​គោល​លទ្ធិ​នៃ​សាសនា​អ៊ីស្លាម​។

​ប្រទេស​កាន់សាសនា​អ៊ីស្លាម​ភាគច្រើន​នេះ នឹង​លែង​ចាក់ផ្សាយ​បទ​ចម្រៀង​ល្បី​នេះ​លើ​ស្ថានីយ​សាធារណៈ​របស់ខ្លួន​តទៅទៀត​ហើយ បន្ទាប់ពី​រដ្ឋាភិបាល​បានទទួល​ការតវ៉ា​ជាច្រើន​ជុំវិញ​សាច់​អត្ថន័យ​ពោរពេញ​ដោយ​ភាព​អាសគ្រាម​របស់​បទ​នេះ​។​

​អ្នកនយោបាយ​ម្នាក់​ថែមទាំង​ទៅកាន់​តែ​ជ្រៅ​ជាងនេះទៀត ដោយ​ចាត់ទុក​បទ​ចម្រៀង​ភាសា​អេ​ស្ប៉ា​ញ ដែលមាន​ពាក្យ​ថា “​បង​ចង់​ស្រាត​សម្លៀកបំពាក់​អូន​ជាមួយ​ការ​ថើប​សន្សឹមៗ​” ថា “​អាសអាភាស​”​។

​រដ្ឋមន្ត្រី​គមនាគមន៍ និង ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ លោក សា​ឡេស សា​អ៊ី​ដ កេ​រូ​អាក់ បាន​និយាយថា ខ្លឹមសារ​ចម្រៀង “​មិន​សម​នឹង​ស្តាប់​ទេ​” និង​បន្ថែមទៀតថា លោក​សង្ឃឹមថា​ស្ថានីយ​ឯកជន​នឹង​ធ្វើតាម​គំរូ​រដ្ឋាភិបាល​៕ ដោយ៖ កញ្ញាដាលីស

បទ Despacito ត្រូវបាន​ហាមឃាត់​លើ​ស្ថានីយទូរទស្សន៍​និង​វិទ្យុ​របស់​ម៉ាឡេស៊ី

ទីតាំងផ្សាយពាណិជ្ជកម្ម