ដោយ៖តារារិទ្ធ(សៀមរាប)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចឲ្យលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិ បាលចាត់ចែងភ្លាមៗក្នុងការបញ្ជូនកុមារីមានជំងឺអូទីហ្សឹមកម្រិតធ្ងន់ធ្ងរទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាព្រមទាំងបានផ្តល់ជាថវិកាមួយចំនួនធំសម្រាប់ដោះស្រាយជីវភាពផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានសម្រេចបែបនេះនៅក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ៣,២០០ គ្រួសារដែលបានផ្លាស់ប្ដូរ ទីលំនៅពីតំបន់រមណីយ ដ្ឋានអង្គរមកកាន់តំបន់អភិវឌ្ឍន៍ពាក់ស្នែងក្នុងស្រុកអង្គរធំ ខេត្តសៀមរាបនាព្រឹកថ្ងៃទី ២២ ខែ តុលា ២០២២ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានជួយសម្រាលទុក្ខលំបាកក្នុងជីវភាពដល់ស្ត្រីម្នាក់ដែលមានកូនស្រីកើតជំងឺអូទីហ្សឹមកម្រិតធ្ងន់ធ្ងរ។ដោយក្តីអាណិតអាសូរជា ពន់ពេកខណ:ដែលស្ត្រីជាម្ដាយបានពរកូនទាំងមានជំងឺនេះមកចូលរួមក្នុងកម្មវិធីនោះ,សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានឲ្យលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខា ភិបាលចាត់ចែងភ្លាមៗក្នុងការបញ្ជូនកុមារីមានជំងឺទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាព្រមទាំងបានផ្តល់ជាថវិកាមួយចំនួនធំសម្រាប់ដោះស្រាយជីវភាពផងដែរ។

កុមារីកើតជំងឺអូទីហ្សឹមកម្រិតធ្ងន់ធ្ងរនេះមានឈ្មោះ ដន គ្រីស្ទីនរ៉ូសាណា អាយុ ៩ ឆ្នាំ ។ ម្តាយកុមារីរូបនេះឱ្យដឹងថាកូនរបស់គាត់ ពេលមានអាយុ ១ខែ ៣ថ្ងៃមានអាការៈមិនប្រ ក្រតីហើយម្តាយបាននាំទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាបតែមិនបានប្រសើរដល់កុមារីអាយុរហូតដល់ ២ ឆ្នាំទើបទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យកុមារ អង្គរ។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថាក្រុមគ្រូពេទ្យនឹងខិតខំជួយសង្គ្រោះជីវិតកុមារីរូបនេះឱ្យអស់ពីលទ្ធភាព៕