​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន​ទេសចរណ៍​អវកាស​មួយ​នឹង​ធ្វើ​ឱ្យ​អ្នកដំណើរ​ជិះ​បា​ឡុង “​កែប្រែ​ជីវិត​” ទៅកាន់​គែម​នៃ​លំហ​អាកាស​ចាប់ពី​ឆ្នាំ ២០២៥ ប៉ុន្តែ​សំបុត្រ​សម្រាប់​មនុស្ស​ម្នាក់​គឺ ២០០.០០០ អឺរ៉ូ​។​

​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ Halo Space គ្រោង​នឹង​ផ្តល់ជូន​នូវ​ការហោះហើរ​ពាណិជ្ជកម្ម “​បញ្ចេញ​កាបូន​សូន្យ​” របស់​ខ្លួន​នៅ​លើ​យាន​រាង​ជា​រង្វង់​ដ៏​ទាន់​សម័យ​ដែល​ភ្ជាប់​ទៅនឹង​​បា​ឡុង​។​

​យាន ដែល​នឹង​ផ្ទុក​អ្នកដំណើរ​ប្រាំបី​នាក់​បូក​រួម​ទាំង​អ្នកបើកបរ​ម្នាក់​ក្នុងការ​ធ្វើ​ដំណើរ​មួយ​ជើងៗ មាន​បង្អួច​ប្លង់​លាត ដែល​អនុញ្ញាត​ឱ្យ​មើល​ឃើញ​ទេសភាព ៣៦០ ដឺ​ក្រេ​នៃ​ភពផែនដី​ខណៈ​ស្ថិតនៅ​​រយៈកម្ពស់​រហូតដល់ ៤០ គីឡូម៉ែត្រ​។​

​ក្រុមហ៊ុន Halo Space បានប្រកាសថា ក្រុមហ៊ុន​នឹង​ធ្វើ​ការហោះហើរ​សាកល្បង​លើក​ដំបូង​នៃ​គំរូ​យាន​របស់ខ្លួន​នៅក្នុង​ប្រទេស​ឥណ្ឌា​ក្នុង​ខែធ្នូ​។​

​នៅពេល​ការសាកល្បង​បញ្ចប់​ដោយ​ជោគជ័យ ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​ជើងហោះហើរ​ពាណិជ្ជកម្មរ​បស់​ខ្លួន​នៅ​ឆ្នាំ ២០២៥ ហើយ​ក្រោយមក​ទៀត​គ្រោង​នឹង​បង្កើត​មូលដ្ឋាន​ហោះហើរ​នៅក្នុង​ទ្វីប​ចំនួន​បួន​។​

​ចាប់ពី​ឆ្នាំ ២០២៩ ក្រុមហ៊ុន​នឹង​ធ្វើឱ្យ​មាន​ដំណើរ​ពាណិជ្ជ​កម្ម​សរុប​ចំនួន ៤០០ ជើង​ជាមួយនឹង​អ្នកដំណើរ ៣.០០០ នាក់​ក្នុង​មួយឆ្នាំ ដែល​មាន​តម្លៃ​ចន្លោះ​ពី ១០០.០០០ ទៅ ២០០.០០០ អឺរ៉ូ​ក្នុង​មួយ​សំបុត្រ (៩៨.០០០ ដល់ ១៩៦.០០០ ដុល្លារ​)​។​

​ក្រុមហ៊ុន​អះអាងថា អតិថិជន​នឹង​អាច​មើលឃើញ​រាង​កោង​របស់​ផែនដី​រយៈពេល​ពី ៤ ទៅ ៦ ម៉ោង ដែល​ជា​បទពិសោធន៍ “​អស្ចារ្យ​បំផុត​” មិន​ធ្លាប់​មាន​៕

​ចាប់ពី​ឆ្នាំ ២០២៩ ក្រុមហ៊ុន​នឹង​ធ្វើឱ្យ​មាន​ដំណើរ​ពាណិជ្ជ​កម្ម​សរុប​ចំនួន ៤០០ ជើង​ជាមួយនឹង​អ្នកដំណើរ ៣.០០០ នាក់​ក្នុង​មួយឆ្នាំ​