ដោយៈវ៉ៃកូ/ស្វាយរៀង៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុករមាសហែកនៅព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០២២បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣។ពិធីនេះបានប្រារព្ធឡើងនាសាល ប្រជុំរបស់គណបក្សប្រជាជនកម្ពុជាស្រុករមាសហែក ខេត្តស្វាយរៀង ។

លោកនាយឧត្តមសេនីយ៍ សៅ សុខា  បានធ្វើការកោតសរសើរដល់ក្រុមការងារទាំងអស់ដែលបានខិតខំ អនុវត្តការងារបានយ៉ាងល្អ។ លោកបានបញ្ជាក់ជូនដោយសង្ខេបអំពីការងារដែលត្រូវបន្តអនុវត្តក្នុងកាលៈទេសៈដ៏សំខាន់នាពេលខាងមុខ៕សរន / N