ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង ៣:២០ នាទី នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្រុមប្រឹក្សាក្នុងទូទាំងខេត្តបន្ទាយមានជ័យ ដែលរៀបចំនៅសាលប្រជុំធំសាលាខេត្ត។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត បានថ្លែងគារវបដិសណ្ឋារកិច្ច ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្តីកម្ពុជា ដោយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្រុមប្រឹក្សាចំនួន ១.១០៧នាក់ ក្នុងទូទាំងខេត្តបានចូលរួមក្នុងពិធីសំណេះសំណាលនេះ។

លោកបានរាយការណ៍សង្ខេបពីស្ថានភាពទូទៅរបស់ខេត្ត ក្នុងនោះ លោកបានថ្លែងអំណរគុណនិងសម្តែងក្តីសោមន្សរីករាយយ៉ាងខ្លាំងចំពោះការអញ្ជើញមកដល់ខេត្តបន្ទាយមានជ័យជាថ្មី នារសៀលថ្ងៃទី២២ ខែតុលា នេះ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា៕/V-PC