ដោយៈ ភ្នំសន្ទុក/ កំពង់ធំ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំនៅថ្ងៃទី២២ខែតុលាឆ្នាំ២០២២ទទួលអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នូវអង្ករចំនួន ២០០តោន និងថវិកាចំនួន ១៥ម៉ឺនដុល្លារផ្តល់ដល់រដ្ឋបាលខេត្ត ដើម្បីបន្តចាត់ចែងរៀបចំជាកញ្ចប់ស្បៀងបន្ថែមទៀតសម្រាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ទឹកជំនន់ និងមានជីវភាពខ្វះខាត នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ។

សម្រាប់ខេត្តកំពង់ធំទឹកជំនន់ខ្លាំងធ្វើឱ្យមានផលប៉ះពាល់ទូទាំង ៩ក្រុង/ស្រុក។ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ស្បៀងបម្រុងទុកសម្រាប់ដោះស្រាយបញ្ហាជីវភាពប្រជាពលរដ្ឋមានចំនួន២៤.០០០គ្រួសារក្នុងនោះ ក្រុមការងារបានចែកអស់ចំនួន ១១.៩០០គ្រួសារនិងកំពុងបន្តចែកដល់ជនរងគ្រោះថែមទៀត៕/PC