ដោយ៖តារារិទ្ធ(បន្ទាយមានជ័យ)នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែតុលាឆ្នាំ២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាបានអញ្ជើ ញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធនៅទូទាំងខេត្តបន្ទាយមានជ័យចំនួនជាង១០០០នាក់ ។ ខណៈព្រឹកថ្ងៃអាទិត្យស្អែកនេះសម្តេចនឹងអញ្ជើញ ចែកស្រូវពូជជូនប្រជាកសិកររងគ្រោះទឹកជំនន់ជាង ៥ ពាន់គ្រួសារ ។

មន្ត្រីរាជការដែលអញ្ជើញជួបសំណេះសំណាលជាមួយសម្តេចតេជោនៅរសៀលថ្ងៃសៅរ៍នេះរួមមានក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់មន្ត្រីរាជការទូទៅព្រមទាំងកងកម្លាំងប្រដា ប់អាវុធគ្រប់ប្រភេទជាង ១ពាន់នាក់។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអញ្ជើញថ្លែងរបាយការណ៍ឲ្យដឹងថា៖មន្ដ្រីរាជការទូទាំងខេត្តបន្ទាយមានជ័យមានសរុបជាង ៨ពាន់នាក់មានស្រីជិត ៤ពាន់នាក់ ។ក្នុងនោះមន្ត្រីសាលាខេត្តមានចំនួន ១២៦នាក់ (ស្រី៣៥នាក់),បុគ្គលិកអប់រំ-គ្រូបង្រៀនចំនួន ៥,៨៨៨នាក់(ស្រី ២,៨៨២នាក់) មន្ត្រីសុខាភិបាល-គ្រូពេទ្យ ចំនួន ១,២១៨នាក់ (ស្រី ៦៤៩នាក់)មន្ត្រីមន្ទីរអង្គភាពចំនួន៧៥៣នាក់(ស្រី២១៧នាក់)មន្ត្រីសាលាក្រុងស្រុកចំនួន៥៣០នាក់ (ស្រី១៥០នាក់),ស្មៀនឃុំ សង្កាត់ ចំនួន ៦៧នាក់ (ស្រី១៥នាក់) ។ រីឯមន្ត្រីកង កម្លាំងប្រដាប់អាវុធឈរជើងក្នុងខេត្តមានចំនួនសរុបជាង៥ពាន់នាក់ ។ ដោ យឡែកក្រុមប្រឹក្សាខេត្តមានចំនួនសរុប ២៥នាក់, ក្រុមប្រឹក្សាក្រុងស្រុកសរុបចំនួន ១៦៩ នាក់,ក្រុម ប្រឹក្សាឃុំ/សង្កាត់សរុបចំនួន ៥៣៣នាក់។

ក្នុងពិធីនេះលោកអភិបាលខេត្តបន្ទាយមានជ័យតំណាងឱ្យមន្ត្រីរាជការក្នុងខេត្តបានប្រកាសគាំទ្រពេញទំហឹងចំពោះសម្ដេចតេជោ ហ៊ុន សែន ជាបេក្ ខជន នាយករដ្ឋមន្ត្រី និង លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគតដើម្បីប្រជាជននិងប្រទេសជាតិរស់នៅក្នុងសុខសន្តិភាពនិងការអភិវឌ្ឍ។ ក្នុងនាមមន្ត្រីរាជការកង កម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋក្នុងខេត្តលោកអភិបាលខេត្តបានប្រកាសថ្កោលទោសដាច់អហ ង្កានិងប្រឆាំងដាច់ខាតចំពោះសេចក្តីថ្លែងការណ៍របស់ទណ្ឌិត សម រង្ស៉ី មេ ក្រុមឧទ្ទាមជាពូជក្បត់ជាតិ ៣ ជំនាន់តាមរយៈវីដេអូឃ្លីបនាពេលថ្មីៗនេះដែលបានញុះញង់ឱ្យកម្លាំងប្រដាប់អាវុធធ្វើការបះបោរនិងបានជេរប្រមាថដោយអសីលធម៌ចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាពនិងជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញនូវអារម្មណ៍រីករាយដែលបានវិលមកជួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធនៅក្នុង ខេត្តបន្ទាយមានជ័យ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់​ក្នុងខេត្តបន្ទាយមាន ជ័យទាំងអស់ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតកាលពីពេលថ្មីៗនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងនៅក្នុងខេត្តដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ១៩ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់នាពេលថ្មីៗនេះ។ ជាពិសេសការប្រឹងប្រែងរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គមទប់ស្កាត់នូវទង្វើបង្កចលាចលនានាក្នុងសង្គម។

សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីរាជការជាពិសេសក្រុមប្រឹក្សាឃុំ/សង្កាត់ទាំងអស់ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិនិងប្រជាជនជាពិសេ សបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿនរហ័ស។ ចៀសវាងដាច់ខាតការបង្កបង្កើតនូវបញ្ហានានាដែលនាំឱ្យថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ ប្រជាពលរដ្ឋ៕