ឆេ​ល​ស៊ី​បដិសេធ​សំណើ​ផ្ទេរ​របស់​ក្លិប​បា​សេ​ឡូ​ណា​សម្រាប់​កីឡាករ វី​ល​លៀន ក្នុងតម្លៃ​៥០ លាន​ផោន​

1016
ចែករម្លែក

​ឆេ​ល​ស៊ី​បាន​ច្រានចោល​សំណើ​៥០​លាន​ផោន​ពី​ក្លឹប​បា​សេ​ឡូ​ណា ដើម្បី​ផ្ទេរ​ខ្សែបម្រើ វី​ល​លៀន (Willian) ។​

​បើទោះបីជា​ឈ្នះ​ពាន​ជើងឯក​ក្នុង​លី​ក​និង​លើក​ពាន​ធម្មតា​ក្នុងពេល​តែមួយ​កាលពី​រដូវ​កាល​មុន ក្លឹប​បា​សេ​ឡូ​ណា​មានការ​បារម្ភ​ថា ក្រុម​របស់ខ្លួន​នៅ​ខ្វះ​គុណភាព​តំ​បម្រើ​និង​តំបន់​ប្រយុទ្ធ ជាពិសេស​បន្ទាប់ពី​ប្រកួត​ចាញ់​ក្រុម​រ៉ូ​ម៉ា​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​

​​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​មើលឃើញ​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​ជា​ខ្សែបម្រើ​ដែល​អាច​បន្ថែម​កម្លាំង​ដល់​តំបន់​ប្រយុទ្ធ បន្ទាប់ពី​ការចាកចេញ​របស់​កីឡាករ អែន​ដ្រេ​ស អ៊ី​នី​ស្តា (Andres Iniesta) ហើយ​ចង់បាន វី​ល​លៀន មកលេង​ជា​ដៃគូ​ជាមួយ ហ្វី​លី​ព កូ​ទី​ញ៉ូ (Philippe Coutinho) ។​
​ ​
​តំណាង​របស់​កីឡាករ វី​ល​លៀន ស្ថិតនៅ​ទីក្រុង​បា​សេ​ឡូ​ណា ហើយ​ការបញ្ចុះ​បញ្ចូល​របស់ បា​សេ​ឡូ​ណា​អាចនឹងទទួល​បាន​ជោគជ័យ ប៉ុន្តែ​មកទល់ពេលនេះ ក្លឹប​ឆេ​ល​ស៊ី​មិនបាន​បង្ហាញ ចេតនា​ចង់​លក់​កីឡាករ​រូបនេះ​ទេ​។​
​ ​
​ស្របពេល​ជាមួយគ្នា​នោះដែរ ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ដែល​កោតសរសើរ​កីឡាករ វី​ល​លៀន យូរ​មកហើយ​នោះ​កំពុង​រង់ចាំ​មើល​និង​បានបង្ហាញ​ចំណាប់អារម្មណ៍​។ គេ​ជឿថា យូ​ណាយ​ធី​ត មានបំណង​ដាក់សំណើ​ច្រើនជាង​នេះ ដើម្បី​ទទួលបាន​កីឡាករ ដែល​គ្រូបង្វឹក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ចាប់អារម្មណ៍​ខ្លាំង​។​
​ ​
​ពិតណាស់ យូ​ណាយ​ធី​ត​មានបំណង​ចង់​ផ្ទេរ វី​ល​លៀន កាលពី​ខែមករា ប៉ុន្តែ​ក្លឹប​ឆេ​ល​ស៊ី​ជំទាស់​។​
​ ​
​វី​ល​លៀន នៅតែ​អាច​រកបាន​១៣​គ្រាប់​កាលពី​រដូវ​កាល​មុន​ហើយ​គឺជា​កីឡាករ​លេចធ្លោ​របស់ ឆេ​ល​ស៊ី នៅពេល​ក្រុម​ឆេ​ល​ស៊ី​ប្រកួត​ជាមួយ​ក្រុម​បា​សេ​ឡូ​ណា​នៅ​ឆេ​ម​ពាន​លី​ក​។​
​ ​
​វី​ល​លៀន គឺជា​កីឡាករ​ដ៏​មាន​ប្រជាប្រិយភាព​នៅ​ពហុកីឡាដ្ឋាន Stamford Bridge និង​មាន កិច្ចសន្យា​រហូតដល់​ឆ្នាំ​២០២០​។​ក្លឹប​ឆេ​ល​ស៊ី​ប្រាកដជា​ស្ទាក់ស្ទើរ​មិន​ចង់​បាត់បង់​កីឡាករ​រូបនេះ ប៉ុន្តែ​នៅពេល​កីឡាករ​រូបនេះ​ឈានចូល​វ័យ​៣០​ឆ្នាំ​នៅ​ខែសីហា​នេះ និង​ឆេ​ល​ស៊ី​ប្រាកដជា​ពិបាក បដិសេធ​នឹង​សំណើ​ផ្ទេរ​ណាស់ ដោយសារតែ​ពួកគេ​ត្រៀម​កាត់បន្ថយ​កីឡាករ​ចាស់ៗ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ វី​ល​លៀន (Willian)

ទីតាំងផ្សាយពាណិជ្ជកម្ម