​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២២ សាលា ប៊ែ​ល​ធី អន្តរជាតិ បាន​ប្រារព្ធ​ពិធី​ប្រគល់​សញ្ញាបត្រ​ភាសា​អង់គ្លេស​ប៊ែ​ល​ធីជូន​ដល់​សិស្ស​ថ្នាក់​ភាសា​អង់គ្លេស​ទូទៅ កម្រិត​១២ (Level 12)ជំនា​ន់ទី​៥៣ ដល់​៦៣ ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ ភាសា​អង់គ្លេស​ប៊ែ​ល​ធី (BELTEI ESL DIPLOMA) ចំនួន ១,៥២០​នាក់ ក្រោម​អធិបតី​ភាព លោក​បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ ស្ថាបនិក និង​ជា​អគ្គនាយក ប៊ែ​ល​ធី គ្រុប និង លោកស្រី ដែល​បាន​ប្រព្រឹត្តទៅ​នៅ​សាលសន្និសីទ​នៃ​សាកលវិទ្យាល័យ ប៊ែ​ល​ធី អន្តរជាតិ ទី​២ (​ស្ពាន​អាកាស​ចោមចៅ​)​។​

​លោក ចាន់ ទី​តា ប្រធានការិយាល័យ​ភាសា​អង់គ្លេស​ទូទៅ​បាន​ឲ្យ​ដឹងថា​៖ បច្ចុប្បន្ននេះ សាលា ប៊ែ​ល​ធី អន្តរជាតិ មាន ២៦​សាខា (២៤​សាខា កំពុងដំណើរការ​និង​២​សាខា​កំពុង​សាងសង់​) ដែលមាន​បុគ្គលិក​បម្រើការ​សរុប​ចំនួន ២,៤៤៦​នាក់ (​នារី​១,០០៨​នាក់​) និង​មាន​សិស្សានុសិស្ស​កំពុង​សិក្សា​សរុប​ចំនួន ៥៨,១៨៤​នាក់ (​នារី ២៩,០៩២​នាក់​) ព្រមទាំង​មាន​កម្មវិធីសិក្សា​ធំៗ​ចំនួន​៥ និង​បា​នប​ញ្ជូ​ល​កម្មវិធីសិក្សា​បន្ថែមចំនួន​៩ លើ​កម្មវិធី​ដែលមាន​ស្រាប់ សម្រាប់​ថ្នាក់ ចំណេះ​ទូទៅ និង​ភាសា​អង់គ្លេស​ទូទៅ​។

​ចំពោះ​កម្មវិធីសិក្សា​ផ្នែក​ភាសា​អង់គ្លេស​ទូទៅ (ESL Program) ត្រូវបាន​រៀបចំ ឡើង​យ៉ាង​សម្រិតសម្រាំង​លើ កម្មវិធីសិក្សា មុខវិជ្ជា​សិក្សា​សំខាន់ៗ​ហើយ​សៀវភៅ​សិក្សា​ត្រូវបាន​សហការ​គាំទ្រ ដោយ​ក្រុមហ៊ុន McGraw-HILL Education នៅ​សហរដ្ឋអាមេរិក​។ សិស្ស​ដែល​បានបញ្ចប់​ថ្នាក់​ភាសា​អង់គ្លេស​ទូទៅ កម្រិត​១២ (Level 12)​មាន​សមត្ថភាព​គ្រប់គ្រាន់​ទាំង​ការនិយាយ ការ​ស្តាប់ ការអាន និង​ការសរសេរ និង​មាន សមត្ថភាព​ប្រឡង​តេស្ត​អន្តរជាតិ អាយ​អែល (IELTS) បាន​គ្រប់ៗ​គ្នា​។​

​គិត​ត្រឹម​ឆ្នាំ​សិក្សា​២០២១-២០២២ សាលា ប៊ែ​ល​ធី អន្តរជាតិ មាន​សិស្ស​ថ្នាក់​ភាសា​អង់គ្លេស​ទូទៅ កម្រិត​១២ (Level 12) ដែល​បាន​ប្រឡង​បញ្ចប់​សញ្ញាបត្រ​ភាសា​អង់គ្លេស​ប៊ែ​ល​ធី (BELTEI ESL DIPLOMA) ចំនួន ១២,០៨៥​នាក់ ។ ក្នុងនោះ​សិស្ស​ដែល​ប្រឡង​បាន​ពិន្ទុ​អាយ​អែល (IELTS) 5.0 ឡើងទៅ ចំនួន ៧,៩៨៧​នាក់ ស្មើនឹង ៦៦.០៩%​ដែល​នឹង​ទទួលបាន​សញ្ញាបត្រ​ចំនួន​ពីរ​គឺ​៖ ១-​ចេញ​ដោយ​សាលា ប៊ែ​ល​ធី​អន្តរជាតិ​និង​២-​ចេញ​ដោយ​ក្រុមប្រឹក្សា​ភាសា​អង់គ្លេស នៃ​ចក្រភព​អង់គ្លេស (BRITISH COUNCIL)​ហើយ​សញ្ញាបត្រ​ទាំងពីរ​នេះ ត្រូវ​បានដាក់ បញ្ចូល (Upload) ទៅក្នុង​វេ​ប​សាយ​របស់​ប៊ែ​ល​ធី ដើម្បី​ទុកជា​កាល​ប្បវត្តិ​សម្រាប់​សិស្ស​គ្រប់រូប​ទាញយក (Download) ប្រើប្រាស់​ជា​ផ្លូវការ​ផងដែរ​។​

​ក្នុងឱកាស​នោះ​ផងដែរ លោក​បណ្ឌិត លី ឆេង បាន​ថ្លែង​កោតសរសើរ​និង​អបអរសាទរ ចំពោះ​ក្មួយៗ ដែល​បាន​ខិតខំ យកចិត្តទុកដាក់​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​និង​ស្តាប់​គ្រូ​ពន្យល់​ក៏ដូចជា​គោរព​បទបញ្ជាផ្ទៃក្នុង មាន​វិន័យ សីលធម៌ និង គុណធម៌​ល្អ មិន​បង្ក​ផល​លំបាក​ដល់​គ្រួសារ និង​សង្គមជាតិ រហូត​ទទួលបាន​ជោគជ័យ​ក្នុង​ការប្រឡង​បញ្ចប់​វគ្គនិង​ទទួលបាន​សញ្ញាបត្រ​ភាសា​អង់គ្លេស​ប៊ែ​ល​ធី (BELTEI ESL DIPLOMA) នាពេលនេះ​។លោក​បណ្ឌិតក៏បាន​ផ្តាំផ្ញើ ដល់​ក្មួយៗទាំងអស់​ឲ្យ​ខិតខំ​យក​ចិត្ត​ទុកដាក់​លើ​ការរៀនសូត្រ​បន្ថែមទៀត​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ផ្ទាល់ខ្លួន ក្នុង​ចាប់យក អាជីព​ខ្លួនឯង​ទៅ​ថ្ងៃ​អនាគត និង​ប្រកួតប្រជែង​ដណ្តើម​ទីផ្សារការងារ ជាមួយ​បណ្តា​យុវជន​ទាំង​អស់ទាំង​ក្នុង​តំបន់​អាស៊ាន និង​ពិភពលោក ជាពិសេស​ដើរ​ឲ្យ​ទាន់​នូវ​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា សម័យ​បដិវត្ត​ឧស្សាហកម្ម​៤.០​៕Ph