ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលសង្កាត់ផ្សារដេប៉ូទី៣ បានបេីកការដ្ឋាន ជួសជុលផ្លូវ ក្រោមគម្រោងអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ជា ពិសី អភិបាលខណ្ឌទួលគោក ដោយមានការអញ្ជេីញចូលរួម ពី លោកអភិបាលរង លោកនាយក -នាយករងរដ្ឋបាលខណ្ឌ លោកប្រធានការិយាល័យ មន្រ្តី សាលាខណ្ឌ លោកចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀន មេភូមិ ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន ៥០ នាក់។

មន្ត្រីរដ្ឋបាលខណ្ឌ បានឱ្យដឹងថាៈ សម្រាប់គម្រោងអភិវឌ្ឍន៍ ឆ្នាំ២០២២នេះ សង្កាត់ផ្សារដេប៉ូទី៣ បានលេីកគម្រោងដាក់លូដោះទឹកទំហំ ០,៦ ម៉ែត្រ សរុបប្រវែង ៦០០ ម៉ែត្រ និងជួសជុលផ្លូវអ៊ុតកៅស៊ូ អាហ្វស្វាល់ប្រវែង ៦៥ ម៉ែត្រ ផ្លូវ ចំនួន៥ខ្សែ មានដូចខាងក្រោម ៖
១-ផ្លូវលេខ១១២ (ខាងស្តាំ) ចាប់ពីផ្លូវ២២១ ដល់ផ្លូវ២១៥ ប្រវែង១៤០ ម៉ែត្រ ក្នុងភូមិ១
២-ផ្លូវលេខ២២១ (ខាងស្តាំ) ចាប់ពីផ្លូវ១១២ ដល់ផ្លូវ១១៨ ប្រវែង៩០ម៉ែត្រ ក្នុងភូមិ២ និង ៥
៣-ផ្លូវលេខ១២២ (ខាងស្តាំ) ចាប់ពីផ្លូវ២២១ ដល់ផ្លូវ២២៥ ប្រវែង៩០ម៉ែត្រ ក្នុងភូមិ៦
៤-ផ្លូវលេខ១១២ (ខាងស្តាំ) ចាប់ពីផ្លូវ២៣៣ ដល់ផ្លូវ២៤៥ ប្រវែង១៤០ ម៉ែត្រ ក្នុងភូមិ៤
៥-ផ្លូវលេខ១១៨ (ខាងស្តាំ) ចាប់ពីផ្លូវ២១៥ ដល់២២១ ប្រវែង១៤០ម៉ែត្រ ក្នុងភូមិ១
-ជួសជុលអ៊ុតកៅស៊ូ អាល់ស្វាល់ ផ្លូវលេខ២២៥ ៦៥ម៉ែត្រ គុណនឹង ៧ម៉ែត្រ។
ក្នុងនោះ គម្រោងដាក់លូ និងជួលជុលផ្លូវ ចំនួន៥ខ្សែខាងលេី ចំណាយថវិកាសរុបចំនួន ១៥២.៥២០.៥០០ រៀល៕ V / N