​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ បុគ្គល​បួនរូប​ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ដែល​មាន​សមាជិក​ប្រាំ​ពីររូប រួមមាន​លោកនាយក​រដ្ឋមន្ត្រី លី ឈឺ​ឈាំ​ង និង​ជន​មាន​ឥទ្ធិពល​ទី​បួន​លោក វ៉ាង យ៉ាង (Wang Yang)​ទំនងជា​នឹង​ចូលនិវត្តន៍​នៅក្នុង​ការរុះរើ​ថ្នាក់ដឹកនាំដ៏​ធំ​មួយ​ដែល​នឹង​នាំ​អោយ​ប្រធានាធិបតី ស៊ី ជីន​ភីង បន្ត​ពង្រឹង​អំណាច​និង​នាំ​សម្ពន្ធមិត្ត​មក​នៅ​ជុំវិញ​រូបលោក​។​

​ទាំង​ឈ្មោះ​លោក​លី​និង​លោក​វ៉ាង​មិន​មាន​នៅក្នុង​បញ្ជី​គណៈកម្មាធិការ​កណ្តាលរ​បស់​បក្ស​កុំម្មុយនីស្ត​លើក​ទី​២០​ទេ ។​ក្រុម​មេដឹកនាំ​ថ្មី ដែល​មាន​សមាជិក​២០៥​រូប និង​សមាជិក​បំរុង​១៧១​រូប ត្រូវ​បាន​ជ្រើស​​ចេញ​ពី​បុគ្គល​កំពូលៗ​ក្នុងជួរ​បក្ស យោធា​និង​រដ្ឋាភិបាល​។​

​តាមពិត​លោក លី ដែល​ជា​ជន​មាន​ឥទ្ធិពល​ទី​ពីរ​បន្ទាប់​ពី​លោក​ស៊ី នៅក្នុង​គណៈ​ក​មា្មធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ និង​លោក​វ៉ាង​មិនទាន់​ដល់​អាយុ​​ត្រូវ​ចូល​និវត្តន៍​ទេ​។​អ្នក​ទាំង​ពីរ​មាន​អាយុ​៦៧​ឆ្នាំ​ដូចគ្នា​។​

​ប្រធានាធិបតី​ស៊ី (​ស្តាំ​) នាយករដ្ឋមន្ត្រី​លី ឈឹ​ឈាំ​ង (​កណ្តាល​)​និង​សមាជិក​គណៈ​ក​ម្មាធ​ការ​អចិន្ត្រៃយ៍ វ៉ាង យ៉ាង ក្នុងពេល​ពិធី​បិទ​សមាជ​បក្ស​កុំម្មុយនីស្ត​ចិន​លើក​ទី​២០​កាលពី​ថ្ងៃ​សៅរ៍​

​គេ​ថា​លោក​លី​សុំ​ចូល​និវត្តន៍

​ជន​លំដាប់​ទី​បី លោក លី ហ្សន់​ស៊ូ​(Li Zhanshu) វ័យ​៧២​ឆ្នាំ និង​ហាន ចាង​(Han Zheng)​អាយុ​៦៩​ឆ្នាំ ក៏​បាត់​ឈ្មោះ​ពី​គណៈកម្មាធិការ​នេះដែរ មានន័យថា​ពួកគេ​ក៏​ចូល​និវត្តន៍​ដែរ​។​

​លោក​វ៉ាង​ត្រូវបាន​គេ​និយាយ​ច្រើន​ថា​នឹង​ចូល​ជំនួស​លោក​លី​ជា​នាយករដ្ឋមន្ត្រី​ចិន ដោយសារ​តែ​ឋានានុក្រម​បក្ស​។​ទម្លាប់​មួយ​ទៀត​គឺ​ថា​ទាល់តែ​អ្នក​ធ្លាប់ជា​ឧបនាយករដ្ឋមន្ត្រី​និង​អាចដឹកនាំ​សេដ្ឋកិច្ច​​ទើប​អាច​ត្រូវ​តែងតាំង​ជា​នាយករដ្ឋមន្ត្រី​។​​លោក​វ៉ាង​ធ្លាប់ធ្វើ​ជា​ឧបនាយក​រដ្ឋ​មន្ត្រីរវាង​ឆ្នាំ​២០១៣​និង​២០១៨​ដោយ​ទទួល​បន្ទុក​ពាណិជ្ជកម្ម​ក្នុងចំណោម​ការងារ​ដទៃ​ទៀត​។​

​គណៈកម្មាធិការ​កណ្តាល​ថ្មី​ក៏​នឹង​ជ្រើសតាំង​អគ្គលេខាបក្ស និង​សមាជិក​ការិយាល័យ​នយោបាយ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ ​ព្រមទាំង​គណៈកម្មាធិការ​យោធា​មជ្ឈិម​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃអាទិត្យ​ស្អែក​។​

​នៅ​ថ្ងៃ​សៅរ៍​នេះ ប្រតិភូ​បក្ស​ប្រមាណ​២.៣០០​នាក់​មក​ពី​ជុំវិញ​ប្រទេស​បាន​បោះឆ្នោត​អនុម័ត​សមាជិក​គណៈកម្មាធិការ​កណ្តាល​ថ្មី​។​ពួកគេ​បាន​ជ្រើស​ជ្រើស​សមាជិក​គណៈកម្មាធិកា​រ​ត្រួតពិនិត្យ​វិន័យ​ដែល​​ជា​អង្គការ​ប្រឆាំង​អំពើពុករលួយ​របស់​បក្ស​។​

​សមាជិក​ជាប់ឆ្នោត​ថ្មី​រួមមាន ប្រធាន​បក្ស​ខេត្ត​ក្វាង​ទុង​លោក លី​ស៊ី​( Li Xi)​ដែល​ជា​សម្ពន្ធមិត្ត​រប​ស់លោក​ស៊ី និង​ទំនងជា​បេក្ខជន​សំរាប់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​បុគ្គលបាត់ឈ្មោះពីបញ្ជី​ដទៃ​ទៀត​រួមមាន​ប្រធាន​សេដ្ឋកិច្ច​លីវ ហឹ​(Liu He) អាយុ​៧០​ឆ្នាំ អ្នកការទូត​កំពូល យ៉ាង យី​ជិ​(Yang Jiechi)​អាយុ​៧២​ឆ្នាំ ឧបនាយករដ្ឋមន្ត្រី ស៊ុន ជុន​ឡាន​(Sun Chunlan)​អាយុ​៧២​ឆ្នាំ ប្រធាន​នាយកដ្ឋាន​អង្គការ​បក្ស​កុំម្មុយនីស្ត​លោក​ចេន ស៊ី​(Chen Xi)​អាយុ​៦៩​ឆ្នាំ និង​អតីត​ប្រធាន​បក្ស​តំបន់​ស៊ីន​ជាំ​ង​លោក ចេ​ន ក្វាន​ហ្គោ (Chen Quanguo)​អាយុ​៦៦​ឆ្នាំ​។​​ពួកគេ​ស្ថិត​ចំណោម​សមាជិក​ការិយាល័យ​បច្ចុប្បន្ន​១៣​រូប​ដែល​មិន​មាន​ឈ្មោះ​ក្នុង​គណៈកម្មាធិការ​កណ្តា​ល​ថ្មី​។​

​សមាជិក​ការិយាល័យ​ដែល​នៅ​សេសសល់​១២​រូប​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​ថ្មី រួម​មាន​សម្ពន្ធមិត្ត​លោក​ស៊ី ដូចជា​ប្រធាន​បក្ស​ក្រុង​សៀង​ហៃ​លោក លី គាំង​(Li Qiang)​អាយុ​៦៣​ឆ្នាំ ជំនួយការ​កំពូល ទីង​​ស៊េ​ស៊ាំង​(Ding Xuexiang)​អាយុ​៦០​ឆ្នាំ លេខា​បក្ស​ក្រុង​ចុង​គី​ញ​លោក​ចេន មីន​អឺ​(Chen Min’er)​អាយុ​៦២​ឆ្នាំ ប្រធាន​បក្ស​ក្រុង​ប៉េកាំង កាយ​គី​(Cai Qi)​អាយុ​៦៦​ឆ្នាំ ប្រធាន​ឃោសនា​ហ័ង​ គុន​មិញ​(Huang Kunming)​អាយុ​៦៥​ឆ្នាំ​អនុប្រធាន​គណៈកម្មាធិកា​រ​យោធា​មជ្ឈិម​លោក ចាង យូ​សៀ​( Zhang Youxia)​អាយុ​៧២​ឆ្នាំ​និង ប្រធាន​បក្ស​ខេត្ត​ក្វាង​ទុង​លោក លី​ស៊ី​( Li Xi)​អាយុ​៦៦​ឆ្នាំ​។​

​ឧបនាយករដ្ឋមន្ត្រី ហ៊ូ ជុន​ហួរ អាយុ​៥៩​ឆ្នាំ មក​ពី​ក្រុម​សម្ពន្ធ​យុវជន​កុំម្មុយនីស្ត​ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​ថ្មី​ដែរ​។​

​កាលពី​ថ្ងៃ​សៅរ៍ ប្រតិភូ​បក្ស​ក៏បាន​អនុម័ត​ការកែប្រែ​ធម្មនុញ្ញ​បក្ស​ដើម្បី​អោយ​លោក​ស៊ី​កាន់តែ​ងាយស្រួល​ពង្រឹក​ការគ្រប់គ្រងប​ក្ស​៕

សមាជិកបក្សប្រមាណ២.៣០០រូបកាលពីថ្ងៃសៅរ៍បានបោះឆ្នោតជាឯកច្ឆន្ទអនុម័តការកែប្រែឯកសារគោលការណ៍ណែនាំកំពូលរបស់បក្សនៅចុងបញ្ចប់សមាជប្រាំឆ្នាំម្តង