​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ថ្នាក់ដឹកនាំ ក្រុមការងារ និង​កម្លាំង​ស្ម័គ្រចិត្ត នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) បាន​ចុះ​ព្យាបាល​កងទ័ព គ្រួសារ​កងទ័ព និង​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ ជាង ៣.០០០ នាក់ នៅក្នុង​ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ដោយមាន​ការចូលរួម​ពី សំណាក់​អាជ្ញាធរ​ដែនដី យុវជន​កាកបាទក្រហម​កម្ពុជា យុវជន ស​.​ស​.​យ​.​ក​. និស្សិត សមាគម​អាហារូបករណ៍ អ​.​ម​.​ត​. និង​ផ្នែក​ដែល​ពាក់ព័ន្ធ​ជាច្រើន​ទៀត នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២២​។

​លោក​វេជ្ជបណ្ឌិត ស៊ូ ស៊ីផា​ណ្ណា ប្រធាន​ប្រតិបត្តិ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA) តំណាង​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី បាន​មានប្រសាសន៍ថាៈ សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​គិតគូរ​សុខទុក្ខ ចំពោះ​សុខភាព និង​ការរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​តែងតែ​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ ដល់ទី​កន្លែង​។

សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ចុះ​ព្យាបាល​កងទ័ព គ្រួសារ​កងទ័ព និង​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ ជាង ៣.០០០ នាក់ នៅក្នុង​ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង (​រូប​ថ​តៈ TYDA)​

​ជាក់ស្តែង នៅថ្ងៃនេះ តាមរយៈ​ការយកចិត្តទុកដាក់ ពី​សំណាក់​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម TYDA បាន​ឲ្យ​ក្រុមការងារ និង​កម្លាំង​ស្ម័គ្រចិត្ត​នៃ​សមាគម ចុះមក​ព្យាបាល​ជូន​គ្រួសារ​កងទ័ព និង​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ ប្រកបដោយ​ទឹកចិត្ត​មនសិការ​វិជ្ជាជីវៈ ក្តី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់ ចំពោះ​ប្រជាពលរដ្ឋ​។​

​លើសពីនេះ ព្រមទាំង​បញ្ជូន​ប្រជាពលរដ្ឋ ដែលមាន​ជំងឺ​ធ្ងន់ធ្ងរ ចំនួន ៣៨ នាក់​ ​មក​ព្យាបាល​នៅ​រាជធានី​ភ្នំពេញ ក្រោម​ការឧបត្ថម្ភ​ទាំងស្រុង របស់​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយៈ​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី និង​ក្រុមការងារ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​៕/V