​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

បដិការ​

(​ប៉ៈ​ដិ​កា​រ៉ៈ ឬ —​កា​)

​នាមសព្ទ​

( បា​.; សំ​. ប្រតិការ ) ការ​តប​វិញ​, អំពើ​តបត​វិញ​; ដំណើរ​ធ្វើ​កិច្ច​តបគុណ​, ការ​តបស្នង​សងគុណ ។ បដិការគុណ គុណ​ដែល​ត្រូវធ្វើ​កិច្ច​តបស្នង​វិញ ។​

​បដិមាករ​

(​ប៉ៈ​ដិ​ម៉ា​-​ក​)

​នាមសព្ទ​

( បា​. ) អ្នកធ្វើ​រូប​ប្រៀប​, ជាង​ធ្វើ​រូប​ប្រៀប ។​

​បដិមាការី​

(​ប៉ៈ​ដិ​ម៉ា​កា​រ៉ី​)

​នាមសព្ទ​

( ម​. ព​. បដិមាករ ) ។​

​បដិសណ្ឋារកិច្ច​

នាមសព្ទ​

( បា​. ) កិច្ច​ចំពោះ​បដិសណ្ឋារៈ ( ម​. ព​. ​បដិសណ្ឋារៈ ទៀតផង ) ។​

​បដិសណ្ឋារៈ​

(​ប៉ៈ​ដិ​សន់​ឋា​រ៉ៈ​)

​នាមសព្ទ​

( បា​. ប​ដិ​ស​ណ្ឋា​រ ឬ –​ស​ន្ថា​រ ) ការទទួល​រាក់ទាក់​
​ធ្វើ​បដិសណ្ឋារៈ​, មាន​បដិសណ្ឋារៈ ។​