​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ដំណេក​

​នាមសព្ទ​

​ទី​សម្រាប់​ដេក​, កន្លែងដេក​; ឥរិយាបថ​ដេក​
​ដាក់​ហឹប​ក្បែរ​ដំណេក​; ទទួលទានដំណេក​, លង់​ដំណេក ។​

​ប្រាប្ដាភិសេក​

(​អាន​ជា​សំឡេង ដ ថា ប្រា​ប្ដា​ភិ​សែក​)

គុណសព្ទ​

( សំ​. < ប្រាប្ដ + អភិ​ឞេ​ក​; បា​. បត្ដ + អភិសេក > ប​ត្តា​ភិ​សេក ) ដែលមាន​អភិសេក​ដល់​ហើយ​; សំដៅ​ចំពោះ​ក្សត្រិយ៍​ដែល​ច្បាំង​ឈ្នះ​សឹក​ហើយ​បានទទួល​រាជ្យ​
​ទ្រង់​បាន​ឡើងជា​ព្រះមហា​ក្សត្រិយ៍​ប្រាប្ដាភិសេក​, ទ្រង់​បាន​ប្រាប្តាភិសេក ( ម​. ព​. អភិសេក ទៀតផង ) ។​

​កន្ធាំង​

​កិរិយាសព្ទ​

​យះ​ជើង​សន្ធឹង​ចេញទៅ​ក្រៅ​
​កន្ធាំងជើង​, អង្គុយ​កន្ធាំងជើង​, ដេក​កន្ធាំងជើង គឺ​អង្គុយ​, ដេក​ដោយ​ឥរិយាបថ​មិន​គប្បី ។​

​កិរិយាវិសេសន៍​

​យះ​ជើង​សន្ធឹង​ចេញទៅ​ក្រៅ​
​កន្ធាំងជើង​, អង្គុយ​កន្ធាំងជើង​, ដេក​កន្ធាំងជើង គឺ​អង្គុយ​, ដេក​ដោយ​ឥរិយាបថ​មិន​គប្បី ។​

​កន្លែង​

​នាមសព្ទ​

​ស្ថាន​, ទី​, តំបន់​
​កន្លែងធ្វើការ​, កន្លែងផ្ទះ​, កន្លែងដេក ។​

​កាម​

​នាមសព្ទ​

( បា​. ) សេចក្ដីប្រាថ្នា​, ចំណង់​; ទ្រព្យសម្បត្តិ និង​កិលេស​ដែល​សត្វ​តែង​ប្រាថ្នា​។ សព្ទ​នេះ​ប្រើ​ជា​បទ​សមាស​បានជា​អនេក​; បើ​រៀង​ពី​ខាងដើម​សព្ទ​ដទៃ អ​.​ថ​. កា​ម៉ៈ ដូចជា កាមគុណ​, កាមតណ្ហា ជាដើម ។ កាមគុណ ដំណើរ​ចំរើន​នៃ​សេចក្តីប្រាថ្នា នូវ​អារម្មណ៍ ទាំង ៥ គឺ រូប​, សំឡេង​, ក្លិន​, រស​, សម្ផស្ស ។ កាមច្ឆន្ទៈ ( កាម​-​ម៉ាច់​-​ឆាន់​-​ទៈ ) សេចក្ដី​ពេញចិត្ត​ក្នុង​កាម ។ កាមតណ្ហា ចំណង់​ចំពោះ​កាម​, សេចក្តីប្រាថ្នា​មិនចេះចប់ ក្នុង​កាម ។ កាមទុក្ខ សេចក្ដី​លំបាក​ក្នុង​កាម​, ទុក្ខ​ដែល​កើតឡើង​ព្រោះ​កាម ។ កាមបង្កៈ (—​បុ័ង​-​កៈ ) ភក់​គឺ​កាម ឬ កាម​ដូចជា​ភក់ ។ កាមបរិឡាហៈ (—​ប៉ៈ​-​រិ​-​ឡា​-​ហៈ ) សេចក្តី​ក្តៅក្រហាយ​, រោលរាល​, អន្ទះអន្ទែង​ព្រោះ​កាម ។ កាមភព ភព​គឺ​កាម ឬ​ភព​ដែល ប្រកបដោយ​កាមគុណ​ទាំង ៥, បាន​ដល់​ភព ១១ គឺ​ទេវលោក ៦, មនុស្សលោក ១, អបាយភូមិ ៤ ។ កាមភោគិសេយ្យា (—​សៃ​-​យ៉ា ) ដំណេក​របស់​បុគ្គល​អ្ន​ក​បរិភោគ​កាម (​អ្នក​បរិភោគ​កាម ច្រើន​ដេក​ផ្អៀង ទៅខាង​ឆ្វេង ) តាម​អដ្ឋកថា សុត្តន្តបិដក ។ កាមភោគី អ្នក​បរិភោគ​កាម​។ ឥត្ថី​. កាមភោគិនី ។ កាមយោគ សេចក្តី​ប្រកប ឬ ព្យាយាម​ក្នុង​កាម ។ កាមរាគ តម្រេក​ក្នុង​កាម ។ កាមរាគានុស័យ កិលេស​យ៉ាង​ល្អិត ដែល​ដិត​ត្រាំ​ប្រចាំ នៅក្នុង​សន្តាន គឺ​កាមរាគ ។ កាមរោគ រោគ​កើតឡើង​ព្រោះ​កាម ។ កាមវិតក្ក (—​វិ​-​តាក់​-​កៈ ) សេចក្តី​ត្រិះរិះ​ក្នុង​កាម ។ កាមវិយោគ ការព្រាត់ប្រាស​និរាស​ចា​ក​កាម ។ កាមសិនេហៈ ឬ កាមស្នេហា សេចក្តីស្រឡាញ់​ជក់​ជាប់​ស្អិត​ក្នុង​កាម ។ កាមសុខ សុខ​ក្នុង​កាម ឬ សេចក្តី​សប្បាយ​ដែល​កើតឡើង​អំពី​កាម ។ កាមសុខល្លិកានុយោគ ការប្រកប​រឿយ ៗ ក្នុង​កាមសុខ​, ការប្រព្រឹត្តិ​ជាប់ចិត្ត​ចំពោះ​កាមសុខ ។ កាមាទីនវៈ (—​ម៉ា​-​ទី​-​នៈ​-​វៈ ) ឬ កាមាទីនព (—​នប់ ) ទោស​នៃ​កាម​, ទោស​ដែល​កើត​អំពី​កាម ។ កាមារម្មណ៍ អារម្មណ៍​គឺ​កាម ៦ យ៉ាង​មាន​រូបារម្មណ៍​ជាដើម ។ កាមាវចរ ឈ្មោះ​ឋានសួគ៌ ៦ ជាន់ ឬ ឈ្មោះ​ចិត្ត​ដែល​ត្រាច់​ទៅក្នុង​កាមភព ឬ ដែល​ចុះ​ស៊ប់​កាន់​កាមភព ។ កាមាសវៈ (—​សៈ​-​វ៉ៈ ) អាសវៈ​គឺ​កាម ។ កាមុបាទាន (—​ប៉ា​—) សេចក្តី​ប្រកាន់​មាំ​ក្នុង​កាម ។ កាមុម្មត្តកៈ ( កា​ម៉ុម​-​ម៉ាត់​-​តៈ​-​កៈ ) អ្នក​ឆ្កួត​ព្រោះ​កាម ឬ​ដែល​ឆ្កួត​, ដែល​វក់​ក្នុង​កាម ។ កាមេសនា ការស្វែងរក​កាម ។ កាមោឃៈ (—​ឃៈ ) អន្លង់​គឺ​កាម ឬ កាម​ដូចជា​អន្លង់ ។​ល​។​