ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ពិស្ដារ​

(​ជើង ដ​, ច្រ​. និ​. ពឹ​ស​-​ស្ដា​)

​នាមសព្ទ​

(​សំ​. វិ​ស្ដារ​; បា​. វិត្ថារ ) សេចក្ដី​ទូលាយ​, សេចក្ដី​វែង​; ដំណើរ​យឺតយូរ​
​និយាយ​ដោយ​ពិស្ដារ ។​
​ខ្មែរ​ប្រើ​ជា​ឈ្មោះ​ធម៌​ព្រះ​អភិធម្ម​បាលី​ដែល​លោកអ្នក​ប្រាជ្ញ​ពី​ជាន់មុន បាន​ដកស្រង់​ពី​ព្រះ​អភិធម្មបិដក​និង​អដ្ឋកថា​ព្រះ​អភិធម្ម យកមក​រួបរួម​ចារឹក​ទុក​ក្នុង​ភាណវារ​បាលី​សម្រាប់​ព្រះ​ភិក្ខុសង្ឃ​សូត្រ​ដារ ជា​ធម៌​វែង​ជាង សត្តប្បករណ៍ ឬ សប្តប្រករណ៍​
​និមន្ត​លោក​សូត្រ​ពិស្ដារ ។​
​ប្រើ​ជា គុ​. ឬ កិ​. វិ​. ក៏បាន : សេចក្ដី​ពិស្ដារ គឺ​សេចក្ដី​វែង​ឬ​ទូលាយ​; និយាយ​ពិស្ដារ គឺ​និយាយ​រៀបរាប់​ដោយ​សព្វគ្រប់ ។ ព​. ផ្ទ​. សង្ខេប ។​

​ភក្ដ្រ​

(​ភ័ក​)

​នាមសព្ទ​

( សំ​. វ​ក្ដ្រ​; សំ​. ក្ល​. វ > ព = ព​ក្ដ្រ​; ខ្មែរ​ប្រើ​ក្លាយ​មកទៀត​ជា ភក្ដ្រ ) មុខ ( រ​. ស​. ) : ព្រះ​ភក្ដ្រ ។ ស្រព​ព្រះ​ភក្ដ្រ លុប​ឬ​លាងមុខ ។​

​រដាច់រដោច​

​គុណសព្ទ​

​ដែល​ដាច់​ឃ្លាត​ចេញ​ឆ្ងាយ​ពី​គេ​មិន​រាប់​ថា​ជា​បានការ​ពេញទី​; ដែល​រាត់រាយ​, រាយរង​, សាបរលាប​
​ផ្ទះ​រដាច់រដោច ផ្ទះ​តូចៗ​ដែល​នៅ​ដាច់ៗ​ឆ្ងាយ​ពី​ភូមិ​; មនុស្ស​រដាច់រដោច មនុស្ស​ដែល​សាត់ព្រាត់​ជា​អនាថភាព​សាបរលាប​ឥត​គេ​រាប់អាន ។​

​រដេមរដម​

​គុណសព្ទ​

​ដែលរ​វីតរ​វែ​ត​ឬ​ទ្រែមទ្រម មិន​មាំមួន ព្រោះ​ពិការ​ឬ​ព្រោះ​កើតរោគ​មាន​ដំបៅ​ជាដើម​
​មនុស្ស​រដេមរដម ( និយាយថា រដែមរដម ក៏មាន​, តាម​ទម្លាប់​ប្រើ ) ។​

​រដែមរដម​

( ម​. ព​. រដេមរដម ) ។​