ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

ឧស្សាហៈ​

(​អ៊ុ​ស​-​សា​ហៈ​)

​នាមសព្ទ​

( បា​. ឧស្សាហ​; សំ​. ឧត្សាហ ) សេចក្ដី​ឱហាត​, សេចក្ដី​ខ្មីឃ្មាត​ឬ​សង្វាត​, ការ​ខំប្រឹង​មិន​ខ្ជិល​, មិន​ច្រអូស​
​មាន​ឧស្ស​ហៈ​, មាន​ឧស្សាហ៍​ធ្វើការ ( ប្រើ​ជា ឧត្សាហៈ ឬ ឧត្សាហ៍ ក៏បាន​, អ​. ថ​. អ៊ុត​-​ត្សា​ហៈ ឬ អ៊ុត​-​ត្សា ឬក៏ អ៊ុត​-​សា​ហៈ​, អ៊ុត​-​សា ។ ប្រើ​ក្លាយជា ឱសាហ៍ ក៏មាន ) ។​
​ខ្មែរ​ប្រើ​ជា កិ​. ក៏បាន ” ឱហាត​, សង្វាត​, ខំប្រឹង ”
​ឧស្សាហ៍​ធ្វើការ​, ឧ​ស្សហ៍​រៀនសូត្រ ( ច្រើន​និយាយថា ឱសាហ៍ ជាង ) ។ រ​. ស​. : ទ្រង់​ព្រះ​ឧស្សាហ៍ ។​
​ប្រើ​ជា គុ​. ក៏មាន ” ដែលមាន​ព្យាយាម​, ដែលជា​អ្នក​ឱហាត​, សង្វាត​, ខំប្រឹង ”
​មនុស្ស​ឧស្សាហ៍​, ក្មេង​ឱសាហ៍ ( ព​. ផ្ទ​. ខ្ជិល ) ។ ព​. កា​. ប្រដៅ​កូន : ហៃ​កូន​រាល់គ្នា ត្រូវមាន​ឧស្សាហ៍ កុំ​ខ្ជិលច្រអូស កម្ជិល​ទ័លក្រ ដូច​ដើរ​ដួល​ស្រូស សុំ​គេ​ងងូស ព្រលូស​កេរ្តិ៍ឈ្មោះ ។​
​បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ សរសេរ​ជា ឧស្សាហ ឬ ឧត្សាហ ( អ៊ុ​ស​-​សា​ហៈ ឬ អ៊ុត​-​ត្សា​ហៈ ) ដូចជា : ឧស្សាហកម្ម ការដែល​កើតមានឡើង​ដោយ​សេចក្ដី​ខំប្រឹង​ធ្វើ ។ ព​. ស​. ស​. ការធ្វើ​របស់​អ្វីៗ​ឲ្យ​កើត​បានជា​ជំនួញ​ទូទៅ​, ការបង្កើត​របស់​ប្រើប្រាស់​តាម​សម័យនិយម : រោង​ឧស្សាហកម្ម ។ ឧស្សាហករ​, –​ការ ឬ ឧត្សាហ​– អ្នកធ្វើ​ឧស្សាហកម្ម​, ជាង​ឧស្សាហកម្ម : ពួក​ឧស្សាហករ ( បើ​ស្ត្រី​ជា ឧស្សាហការិកា ) ។ ឧស្សាហកិច្ច ឬ ឧត្សាហ​ក្រឹ​ត្ស ការ​រវល់​ដោយ​ឧស្សាហកម្ម ។ ឧស្សាហជន ឬ ឧត្សាហ​– ជន​អ្នកមាន​ឧស្សាហៈ ។ ឧស្សាហពល ឬ ឧត្សាហ​– ( –​ពល់​) កម្លាំង​នៃ​ឧស្សាហៈ ។ ឧស្សាហភាព ឬ ឧត្សាហ​– ភាព​ឬ​ដំណើរ​នៃ​ឧស្សាហៈ​; ភាពជា​អ្នកមាន​ឧស្សាហៈ ។ ឧស្សាហូបនីយកម្ម ( –​ប៉ៈ​នី​យៈ​– ) ការលៃលក​កែខៃ​ធ្វើ​ឲ្យ​បានកើត​ទៅជា​ឧស្សាហកម្ម ។ ល ។​
​ម​ហុ​ស្សា​ហៈ ឬ ម​ហុ​ស្សា​ហ៍ ( បា​. < មហា + ឧស្សាហ ) ឧស្សាហៈ​ធំ​, ឧស្សាហ៍​ច្រើន​, ព្យាយាម​ធំ​, ព្យាយាម​មាំ ។ ល ។​

ជើងឧបោសថ៍​

(––​អ៊ុ​បោស​)

​នាមសព្ទ​

(​ព​. ប្រ​.) ព្រះសង្ឃ​ដែល​ធ្វើ​ឧបោសថ៍ សុទ្ធ​តែមាន​សាមគ្គី​ព្រមព្រៀងគ្នា ឥតមាន​សេចក្ដី​រង្កៀស​គ្នា​ទៅវិញទៅមក​ទើប​ធ្វើបាន ។ គេ​ច្រើន​យកពាក្យ​នេះ​មក​និយាយ​ប្រៀប​នឹង​មនុស្ស​ទាំងពួង ដែលមាន​គ្នា​តាំងពី​ពីរ​នាក់​ឡើងទៅ ហើយ​ដែលមាន​សេចក្ដីស្រឡាញ់​រាប់រក​គ្នា​យ៉ាង​ជិតស្និទ្ធ ទោះបី​ទៅណា ឬ​ធ្វើការ​អ្វី ក៏​តែងតែ​ទៅ​, តែងតែ​ធ្វើ​ជាមួយគ្នា​ជា​ដរាប​, អ្នកផង​តែង​ហៅ​មនុស្ស​ទាំងនោះ​ថា​
​គេ​ត្រូវ​ជើងឧបោសថ៍​គ្នា​ណាស់ ។​

ឧកាស​!

(​អ៊ុ​កាសៈ​)

​និបាតសព្ទ​

( បា​. ស​.; បា​. ឱកាស ) ពាក្យ​គោរព​សម្រាប់​ផ្ដើម​មុន​បង្អស់​ក្នុង​វេលា​រៀបនឹង​សូម​អ្វីៗ ឬ​ប្រកាសសេចក្ដី​ណាមួយ​, ដោយ​សេចក្ដី​ថា “​សូម​គោរព​!; សូមទាន​!, សូមទាន​គោរព​!; សូមមេត្តា​!, សូមមេត្តា​ប្រោស​!; ទាន​ប្រោស​!, សូមទាន​ប្រោស​!” ( សម្រាប់​ប្រើតែ​ខាង​សាសនា តាម​សេចក្ដី​ពេញចិត្ត​ឬ​ធ្លាប់ប្រើ )
​ឧកាសៈ​! បាទ​យុគ​លំ ន​មា​មិ​ហំ ខ្ញុំ​អរ​ឱនអង្គ ក្រួ​ញ​ក្រាប​អភិវាទ ព្រះបាទ​ពុទ្ធ​ពង្ស ទាំង​គូ​រ័ត្ន​រុង​-​រឿងឫទ្ធិ​រង្សី​។​ល​។ ( កាព្យ​សរសើរព្រះបាទ​បុរាណ ) ។​
​ប្រើ​ជា ឱកាស ឬ ឱកាសៈ​! ក៏បាន ( អ​. ថ​. អោកាសៈ “​សូមឱកាស​!, សូមទាន​ឱកាស !” ) ។ ព​. កា​. សម្រាប់​ឲ្យ​ប្រើពាក្យ ឧកាសៈ​! និង ឱកាសៈ​! ថា​
​ឧកាសៈ​! យើងខ្ញុំ សូម​បង្គំ​ឆ្ពោះ​ត្រ័យរ័ត្ន សូម​យើង​មាន​វិវឌ្ឍន៍ និង​ក្ដី​សុខ​ស្ងប់​សព្វកាល ។ សូម​ឲ្យ​មាន​ទ្រព្យធន ច្រើន​លើសលន់​ពន់​វិសាល សូម​គុណ​អភិបាល ប្រជាជាតិ​ឲ្យ​ឃ្លាត​ទុក្ខ ។ ឬថា : ឱកាសៈ​! យើងខ្ញុំ មកជួបជុំ​ព្រមព្រៀងគ្នា សូម​ពោល​ពាក្យ​ប្ដេជ្ញា ថា​នឹង​កាន់​ចិត្ត​សច្ចំ ។ ចំពោះ​ប្រទេសជាតិ មាតុភូមិ​រាជបល្ល័ង្ក ពុទ្ធ​សា​សនំ យើង​សូម​កាន់​ដោយ​គោរព ។​

ឧក្កដ្ឋិសព្ទ​

(​អ៊ុក​-​ក័ត​-​ឋិ​ស័​ប​)

​នាមសព្ទ​

( បា​. និង សំ​. ក្ល​.; បា​. ឧក្ក​ដ្ឋិ​សទ្ទ​; សំ​. ឧ​ត្ក្ឫ​ឞ្តិ + ឝ​ព្ទ “​សំឡេង​ខ្ពស់​គ្រលួច​ឡើងលើ​” ) សូរ​ហ៊ោ​
​មហាជន​មាន​សេចក្ដី​អស្ចារ្យ​ខ្លាំង​ក៏​ធ្វើ​ឧក្កដ្ឋិសព្ទ​ជា​ឯកប្បហារ ។​
( ព​. កា​. )
​ឧក្កដ្ឋិសព្ទ លាន់ឮ​អឺងអាប់ តើ​មាន​ការណ៍​អ្វី សូរស័ព្ទ​ចម្លែក ជ្រែក​សោ​តិ​ន្ទ្រី​យ៍ គួរ​គ្នា​យើង​ម្នីម្នារ​ត់ទៅ​មើល ។ ចាស់ព្រឹទ្ធាចារ្យ ប្រាប់ថា​ឥត​ការណ៍ ប្លែក​ទេ​កុំ​ផ្អើល ពួកក្មេង​លេង​ឈូង ទេតើ​កុំ​ព្រើល ឲ្យ​រត់​ទៅ​មើល វា​លេង​ត្រង់ណា ?

ឧគ្ឃោសនា​

(​អ៊ុក​-​ឃោសៈ​ន៉ា​)

នាមសព្ទ​

( បា​.; សំ​. ឧ​ទ្ឃោ​ឞ​ណា ) ការស្រែក​ប្រកាស​, ការប្រកាស​សេចក្ដី​ពេញ​សំឡេង : ធ្វើ​ឧគ្ឃោសនា​ឲ្យ​បានឮ​រាល់គ្នា ។ ឧគ្ឃោសនាសព្ទ សូរសព្ទ​នៃ​ឧគ្ឃោសនា ( ប្រើ​ជា ឧ​គ្ឃោ​សន​សព្ទ ក៏បាន ) ។ ឧគ្ឃោសនាការ ( < ឧគ្ឃោសនា + អាការ ) អាការ​នៃ​ឧគ្ឃោសនា ។​ល​។​