ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​បដិសរណដ្ឋាន​

(–​សៈរៈ​ណាត់​ឋាន​)

​នាមសព្ទ​

( បា​. បដិស្សរណដ្ឋាន ) ទីពឹង​ពំនាក់​, ទីជ្រកកោន​, ទី​សម្រាប់​ពួន ។ សព្វថ្ងៃ ប្រើ​សំដៅយក​គេហដ្ឋាន​ជា​សាធារណៈ សម្រាប់​ទទួល​ចិញ្ចឹម​បីបាច់​ថែរក្សា​ជនក្រីក្រ​, ពិ​រា​ពិការ និង​ចាស់ជរា​ជាដើម​
​អ្នក​ដែល​បាន​បង្កើត​បដិសរណដ្ឋាន​ឈ្មោះថា​បាន​បំពេញ​សង្គហធម៌​ដ៏​ថ្លៃថ្លា (​បារ​. Asile) ។​

​បណ្ដើរ​

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​ដើរ​, នាំ​ឲ្យ​ដើរ​, នាំ​ដើរ​ជាមួយគ្នា​
​មេមាន់​បណ្ដើរកូន​, បណ្ដើរគ្នា​ទៅលេង​ផ្សារ ។​

​កិរិយាវិសេសន៍​

​ជា​បណ្ដោះអាសន្ន​សិន​
​សុំ​អ្នកយក​សៀវភៅ​៥០​ក្បាល​នេះ​ទៅ​ចែក​ផ្សាយ​បណ្ដើរៗ​សិន​ទៅ ចាំ​ដល់​ថ្ងៃ​ខានស្អែក ខ្ញុំ​នឹង​ជូន​៥០​ក្បាល​ទៀត បង្គ្រប់​ជា​១០០​ក្បាល ។​
​ដែល​ធ្វើ​នេះ​ផង​នោះ​ផង​ជាមួយគ្នា​
​ស៊ី​បណ្ដើរ និយាយ​បណ្ដើរ ។​

​បាដិហារិយ៍​

(​ប៉ា​ដិ​ហា​)

​នាមសព្ទ​

( បា​. បាដិហារិយ​; សំ​. ប្រា​តិ​ហា​យ៌​) ការ​អស្ចារ្យ​គួរ​ស្ញែង​ដែល​កើត​អំពី​ការសម្ដែង​ឫទ្ធិ​របស់​ឧ​ត្ត​រិម​នុស្ស មាន​ព្រះសម្មាសម្ពុទ្ធ​ជាដើម​
​ព្រះពុទ្ធ​ទ្រង់​សម្ដែង​បាដិហារិយ៍ ។​

​បាដិហារ្យ​

( ម​. ព​. បាដិហារិយ៍ ) ។​

​បិដកត្រ័យ​

(​បិដ​ក់កៈ​ត្រៃ​)

​នាមសព្ទ​

​ដូចគ្នា​នឹង ត្រៃបិដក ឬ ត្រ័យបិដក ដែរ ។​