​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ប្ដូរ​

(​ជើង ដ​)

​កិរិយាសព្ទ​

​ផ្លាស់​ពីមួយ​ឲ្យ​ទៅមួយ​, ផ្លាស់​យក​មួ​យមក​ឲ្យ​មួយ​ទៅ​, ផ្លាស់​ពីនេះ​ដាក់​ទៅនោះ​, ដូរ ។ ប្ដូរជីវិត ប្រថុយស្លាប់​ជួស ។ ប្ដូរដងប្ដូរផ្លែ ( ព​. ប្រ​. ) ហ៊ាន​តស៊ូ​ឥត​ញញើត ។ ប្ដូរផ្ដាច់ ឬ ផ្ដាច់​ប្ដូរ ដាច់ចិត្ត​ប្រថុយស្លាប់​រស់​ជាមួយគ្នា ។ ប្ដូរស្លាប់ប្ដូររស់ ហ៊ាន​ប្ដូរជីវិត​ឲ្យ​ស្លាប់​ខ្លួន​ទុក​គេ​ឲ្យ​រស់ ឬ​ស៊ូស្លាប់​រស់​ផង​គ្នា ។ ល ។​

​ប្រដាក់ប្រដឺត​

​កិរិយាវិសេសន៍​

( ស​. ប្រះ​ដ័ក​ប្រះ​​ដិត អ​. ថ​. ប្រៈដាក់ប្រៈដឺត ) ប៉ផ្ដាក់ប៉ផ្ដឺត​, ត្រដាបត្រដួស ។​

​គុណសព្ទ​

( ស​. ប្រះ​ដ័ក​ប្រះ​​ដិត អ​. ថ​. ប្រៈដាក់ប្រៈដឺត ) ប៉ផ្ដាក់ប៉ផ្ដឺត​, ត្រដាបត្រដួស ។​

​ប្រដាក់ប្រទុក្ខ​

​គុណសព្ទ​

​ដែលមាន​ទុក្ខ​មាន​ព្រួយ​ដូច​គេ​លើកដាក់ៗ​រឿយៗ ឥត​ស្រាក ។​

​ប្រដិតប្រជី​

​កិរិយាវិសេសន៍​

​ផ្ចិតផ្ចង់​, ជាប់​មិន​ដាច់​
​ធ្វើការ​ប្រដិតប្រជី ។​

​គុណសព្ទ​

​ដែល​យកចិត្តទុកដាក់​, ដែល​កាន់ការ​ខ្ជាប់​
​មនុស្ស​ប្រដិតប្រជី ។​

​ប្រដុងប្រជា​

​កិរិយាសព្ទ​

​ជួយ​ទំនុកបម្រុង​, ជួយ​ផ្ចុងផ្ដើម​
​ជួយ​ប្រដុងប្រជា​វា​ផង​, គ្មាន​នរណា​ជួយ​ប្រដុងប្រជា​គ្នា​សោះ ( ព​. សា​. ) ។​