​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​វិញ្ញាណ​

(​វិញ​-​ញាន​)

​នាមសព្ទ​

( បា​.; សំ​. វិ​ជ្ញា​ន ) ធម្មជាតិ​ដឹង​ច្បាស់​នូវ​អារម្មណ៍ ( ចិត្ត )
​បាត់វិញ្ញាណ ឬ រលត់វិញ្ញាណ រលត់ចិត្ត : ភ័យ​ស្លុត​ខ្លាំង​ស្ទើរ​បាត់វិញ្ញាណ ។ វិញ្ញាណកទ្រព្យ ( វិញ​-​ញា​-​ណៈ​កៈ​ទ្រ័​ប ) ទ្រព្យ​មាន​វិញ្ញាណ : គោ​, ក្របី​, ដំរី​, សេះ ជា​វិញ្ញាណកទ្រព្យ ( ព​. ផ្ទ​. អវិញ្ញាណកទ្រព្យ ) ។ វិញ្ញាណក្ខន្ធ ( វិញ​-​ញា​-​ណ័ក​-​ខ័ន​) កង​វិញ្ញាណ ( ពួក​ចិត្ត )​ដែល​រាប់បញ្ចូល​ក្នុង​ខន្ធ ៥ ( ម​. ព​. បញ្ចក្ខន្ធ ផង ) ។​

​សវិញ្ញាណកៈ​

(​សៈ​វិញ​-​ញា​-​ណៈ​កៈ​)

​គុណសព្ទ​

( បា​. សវិញ្ញាណក​; សំ​. ស​វិ​ជ្ញា​នក ) ដែលមាន​វិញ្ញាណ ។ ន​. សត្វ​មាន​វិញ្ញាណ ។ ព​. ផ្ទ​. អវិញ្ញាណកៈ ។ សវិញ្ញាណកទ្រព្យ ទ្រព្យ​មាន​វិញ្ញាណ : គោ​, ក្របី​, ដំរី​, សេះ​,… ជាស​វិញ្ញាណកទ្រព្យ (​ប្រើ​ជា វិញ្ញាណកទ្រព្យ ក៏បាន​)​។ ព​. ផ្ទ​. អវិញ្ញាណកទ្រព្យ ។​ល​។​

​អបេតវិញ្ញាណ​

(​អៈ​ប៉េ​តៈ​—)

​គុណសព្ទ​

( បា​. ) ដែល​ប្រាសចាក​វិញ្ញាណ គឺ​ដែល​អស់ខ្យល់​អស់​វិញ្ញាណ​ហើយ ( ដែល​ស្លាប់​ហើយ ); រូប​កាយ​ដែល​ស្លាប់​ដេក​ស្ដូកស្ដឹង​
​រូប​បុគ្គល​ស្លាប់​ជា​អបេតវិញ្ញាណ ។​

​នាមសព្ទ​

( បា​. ) ដែល​ប្រាសចាក​វិញ្ញាណ គឺ​ដែល​អស់ខ្យល់​អស់​វិញ្ញាណ​ហើយ ( ដែល​ស្លាប់​ហើយ ); រូប​កាយ​ដែល​ស្លាប់​ដេក​ស្ដូកស្ដឹង​
​រូប​បុគ្គល​ស្លាប់​ជា​អបេតវិញ្ញាណ ។​

​អវិញ្ញាណក​

(​អៈ​វិញ​-​ញាណៈ​កៈ​)

​គុណសព្ទ​

(​បា​. អវិញ្ញាណក​, ឬ សំ​. អ​វិ​ជ្ញា​នក​) ដែល​ឥត​វិញ្ញាណ ។​
​ន​. អ្វីៗ​ដែល​ឥត​វិញ្ញាណ​; អនុបាទិន្នក​រូប ។ ព​. ផ្ទ​. សវិញ្ញាណកៈ ។ អវិញ្ញាណកទ្រព្យ ទ្រព្យ​ឥត​វិញ្ញាណ​
​មាស​, ប្រាក់​, ត្បូង​, ផ្តិល​, ចាន​, ទូ​, តាំង​, តុ​, កៅអី​,… ជា​អវិញ្ញាណកទ្រព្យ ។ ព​. ផ្ទ​. សវិញ្ញាណកទ្រព្យ ។ អវិញ្ញាណករូប រូប​ឥត​វិញ្ញាណ ។ ល ។​

​បុព្វេនិវាសានុស្សតិញ្ញាណ​

(​បុ​ប​-​ពេ​-​និ​វា​-​សា​-​នុស​-​សៈតិ​ញ​-​ញាន​)

​នាមសព្ទ​

( បា​. បុព្វេ “​ក្នុង​កាលពីដើម​” + និវាស “​កំណើត​ឬ​ទី​ដែល​ធ្លាប់​នៅ​អាស្រ័យ​” + អនុស្សតិ “​ការនឹកឃើញ​” + ញាណ “​សេចក្តី​ដឹង ( ប្រាជ្ញា )” > –​តិ​ញ្ញាណ ) ញាណ​ដែល​នឹកឃើញ​កំណើត​ក្នុង​កាលពីដើម​គឺ​ប្រាជ្ញា​ដែល​រឭក​ឃើញ​តាំង​ពីមួយ​ជាតិ​មុន បន្ទាប់​ជាតិ​នេះ​រៀង​ឡើងទៅ​…( ចំពោះតែ​ញាណ​របស់​បុគ្គល​អ្នក​បាន​សម្រេចគុណវិសេស មាន​ព្រះ​សព្វញ្ញុពុទ្ធ​ជាដើម ) ។​