ដោយ៖តារារិទ្ទ/បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាអញ្ជើញផ្តល់ជួបសំណេះ សំណាលសួរសុខទុក្ខបងប្អូនប្រជា ពលរដ្ឋនិងផ្តល់ពូជស្រូវជាង៥០០ តោនជូនប្រជាកសិករប្រមាណ ៥ ២២០គ្រួសារក្នុងស្រុកចំនួនបីក្នុង ខេត្តបន្ទាយមានជ័យស្រុកមង្គលបូរីក្រុងសិរីសោភ័ណនិងស្រុកភ្នំស្រុកដែលរងគ្រោះដោយទឹកជំនន់ខូចខាតស្រូវ ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យបានឱ្យដឹងថាជំនន់ទឹកភ្លៀងនិងទឹកហូរធ្លាក់ពីប្រទេសថៃផងនោះបានធ្វើឱ្យប៉ះពាល់ក្រុង/ស្រុកចំនួនប្រាំបី រួមមាន៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកភ្នំស្រុក ស្រុកព្រះនេត្រព្រះ ស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកម៉ាឡៃ ។ ទឹកជំនន់នេះបង្កឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន ១៥,៥០៦គ្រួសារស្មើនឹងប្រមាណ​៦៥,៦៨៨​នាក់ស្រី ៣៣,៥៨៤នាក់ ជម្លៀស ៨២១គ្រួសារមនុស្សរាយ ៣,២៦៧នាក់ ស្រី ១,៧៧៨នាក់កុមារ ៦៥២នាក់ ,លង់ទឹកស្លាប់ ៤នាក់ ,ប៉ះពាល់ស្រូវ ៣៦,០៥៩ហិកតា ,ដំឡូងមី ២,៨៩៩ហិកតា,ដំណាំរួមផ្សំ ១២៨ ហិកតា,សត្វពាហនៈ ២,៨៦៧ ក្បាល,សាលារៀន៧៥, វត្ត៣៨ ,មណ្ឌលសុខភាព ៧ និងផ្លូវ ៨០២កន្លែងមានប្រវែង ៤០៦,២៩៥ម៉ែត្រ ។

ជាមួយនឹងការកើតមានគ្រោះមហន្តរាយនេះអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តបានធ្វើសកម្មភាពមមាញឹកចុះជួយជម្លៀសប្រជាពលរដ្ឋចេញពីការជន់លិចនិងជួយ ដោះស្រាយបញ្ហាផ្សេងៗ។

ជាមួយគ្នានេះលោកអភិបាលខេត្តក៏បានអញ្ជើញសំណេះសំណាលនិងចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជូនប្រជាពលរដ្ឋ ដែលប៉ះពាល់ដោយសារទឹកជំនន់ជាបន្តបន្ទាប់ផងដែរ។

ជាក់ស្តែងគិតចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២២លោក អ៊ុំរាត្រី បានចុះសំណេះសំណាលនិងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះបានប្រមាណ ៤,៦៤៨ គ្រួសារ ៕សរន