ដោយៈតារារិទ្ធ/បន្ទាយមានជ័យ៖សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាបានស្នើឱ្យរដ្ឋមន្រ្តីក្រសួងកសិកម្ម បញ្ជូនអ្នកបច្ចេកទេសចុះជួយប្រជាពលរដ្ឋអំពីការប្រើប្រាស់ពូជស្រូវក្នុងការសាបព្រោះ និង ដាំដុះ ។សម្តេចតេជោ ហ៊ុន សែន ជំរុញបែបនេះនៅក្នុងពីធីចែកស្រូវពូជនាព្រឹកថ្ងៃទី ២៣ ខែតុលាឆ្នាំ២០២២នៅខេត្តបន្ទាយមានជ័យ ។

សម្តេចតេជោមានប្រសាសន៍នេះថារាជរដ្ឋាភិបាលបានបញ្ចេញស្រូវពូជប្រមាណ ៧,០០០ តោនរួចហើយចែកជូន ប្រជាពលរដ្ឋ ។ក៏ប៉ុន្តែការសាបព្រោះរបស់ប្រជាពលរដ្ឋប្រហែលជាខុសបច្ចេកទេស អាចថាសាបព្រោះក្រាស់ពេក អាចធ្វើឱ្យស្រូវដុះមិនបានល្អ ។

បញ្ហានេះសម្តេចបានស្នើឱ្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមានការចាំបាច់ដើម្បីធ្វើការកែសម្រួលណែនាំខាងបច្ចេកទេសសម្រាប់ការដាំដុះពាក់ព័ន្ធជាមួយនឹងការព្រោះស្រូវ។សម្តេចដូច្នេះសង្ឃឹមថារដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីនឹងប្រើប្រាស់ឱកាសនេះដើម្បីស្រាវជ្រាវដើម្បីជួយដល់ប្រជាពលរដ្ឋរបស់យើងធ្វើយ៉ាងម៉េចធ្វើឱ្យការផលិតឱ្យទទួលបានផលច្រើនហើយមិនប្រើប្រាស់ពូជច្រើន៕សរន