ដោយៈ​តារា​រិ​ទ្ធ​/​បន្ទាយមានជ័យ​: សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អះអាងថា​រាជរដ្ឋាភិបាល​កម្ពុជា មិនបាន​បំភ្លេច​ឡើយ​នូវ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ហើយ​បាន​អនុវត្តបាន​យ៉ា ង​ល្អ និង​ពេញលេញ​ថែមទៀត​។ ហើយ​អ្វីដែល​កិច្ចព្រមព្រៀង​ប៉ារីស​ចង់បាន គឺ​អ៊ុនតាក់​មិនអាច​សម្រេច​បានឡើយ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាង​បែបនេះ​នៅក្នុង​ពិធី​សំណេះសំណាល និង​ផ្តល់​ពូជស្រូវ​ជូន​ប្រជាកសិករ​ជាង ៥​ពាន់​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ខេត្តបន្ទាយមានជ័យ​នា​ព្រឹក​ថ្ងៃអាទិត្យ​នេះ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូស បញ្ជាក់​ជាថ្មី​ថា​ខ្លឹមសារ​ទាំងឡាយ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ត្រូវបាន​បញ្ចូល​ទៅក្នុង​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​របស់​កម្ពុជា​ហើយ​ច្បាប់កំពូល​នេះ​ត្រូវបាន​អនុវត្ត​យ៉ាង​ពេញលេញ​ដោយ រាជ រដ្ឋាភិបាល​ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប ។

​សម្តេច​តេ​ជោ​បន្តថា​មាន​អ្នកខ្លះ​បានធ្វើ ការអត្ថាធិប្បាយ​ខុសពី​ការពិត​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ ដែល​អាច​នាំ​ឲ្យ​មាន​ភាន់ច្រឡំ​។ ដូច្នេះ ហើយ​សម្តេច​បាន​ទទូច​ឲ្យ​មានការ​បក ស្រាយ​ពី​ដំណើរការ​នៃ​ការបង្កើត​កិច្ច​ព្រ ម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឲ្យ​បាន​ច្បាស់​កុំ​និយាយ​ឲ្យ​តែ​បាន​និយាយ​ដែ ល​នាំ​ឲ្យ​មានការ​យល់ច្រឡំ ។

​សម្ដេច​តេ​ជោ​បាន​បន្តថា​មាន​អ្នកខ្លះ​បា ន​លើកឡើងថា​យើង​បាន​អនុវត្ត​ខុសពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។ សម្ដេច​បាន​លើក​ជា​សំណួរ​ថា តើ​ការកាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​មានចែង​នៅក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែរឬទេ​? គឺ​មិនមាន​ទេ​។​

​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​បន្តថា​យើង​មិនដែល​បំភ្លេច​ព្រមព្រៀង​ទីក្រុង​ប៉ា​រី ស​ទេ ប៉ុន្តែ​អ្វីដែល​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ចង់បាន គឺ​អ៊ុនតាក់​មិនអាច​សម្រេច​បានទេ​។ អ៊ុនតាក់​បាន​ចំណាយលុយ​អស់​២​ពាន់​លាន​ដុល្លារ បាន​បន្សល់ទុក ឲ្យ​កម្ពុជា​ជា​ប្រទេសមួយ​មាននៅ​តំបន់​ត្រួតត្រា​ពីរ និង​រដ្ឋាភិបាល​ពី​រដែ​ល​ធ្វើឱ្យ​យើង​ត្រូវ​បន្ត​ជំនះ​ដោះស្រាយ​ដោយ​មា ន​ព្រះរាជតម្រិះ​គាំទ្រ​ដោយ​ព្រះករុណា​បិតា ដែល​ខ្ញុំ​ជា​អ្នក​ដាក់ចេញ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ នេះ​ដោយផ្ទាល់​នឹង​ដឹក នាំ​អនុវត្តន៍​ផ្ទាល់​និង​មាន​ប្រតិបត្តិ​ករ​ដែ ល​នៅទីនេះ​រាប់ទាំង​បងប្អូន​ដែល​រស់ នៅក្នុង​តំបន់​អតីត​ខ្មែរក្រហម​ពីមុន​អ្នក​ដែល​បាន​ចូលរួម​សុទ្ធ​តែមាន​ចំណែក​ទាំងអស់​ប្រទេស​យើង​រំលត់ភ្លើង​ស​ង្គ្រា ម​មួយ​ដោយ​មិនចាំបាច់​ប្រើ​គ្រាប់​មួយ​គ្រាប់​ពេល​ជោគជ័យ​ធំ​បំផុត​ដែល​ផ្ដល់ឱកាស​ឲ្យ​យើង​អភិវឌ្ឍន៍​ប្រទេស ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​គឺជា​តួអង្គ​ដ៏​សំខាន់បំផុត​ដែ ល​នាំ​ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​បញ្ចប់សង្គ្រាម​នៅក្នុង​ប្រទេស​កម្ពុជា​៕​