​ប្រែ​សម្រួលៈ​បំណង​(CGTN)៖​ការ​ជន់​លិច​បង្កឡើង​ដោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​នៅក្នុង​ប្រទេស​នី​ហ្សេ​របស់​អាហ្វ្រិក​បានសម្លាប់​មនុស្ស​យ៉ាង​តិច​១៩៥​នាក់​និង​ប៉ះពាល់​មនុស្ស​ជាង​៣​សែន​នាក់ទៀត នេះ​បើ​តាម​​ការ​បញ្ជាក់ប្រាប់​ពី​មន្ត្រី​ម្នាក់​កាលពី​ថ្ងៃ​សៅរ៍​។​

​រដូវវស្សា​ឆ្នាំ​នេះ​បង្ក​ទឹកជំនន់​សម្លាប់​មនុស្ស​ច្រើន​បំផុត​ក្នុង​ប្រវត្តិ​របស់​ប្រទេស​នៅ​អាហ្វ្រិក​ខាង​លិច​មួយ​នេះ​។​​គិត​ត្រឹម​ថ្ងៃ​២១​តុលា មនុស្ស​៥៩​នាក់​បាន​លង់ទឹក​ស្លាប់​និង​១៣៦​នាក់​ទៀត​ស្លាប់​ដោយ​ផ្ទះ​រលំ​បាក់​សង្កត់​លើ នៅពេល​២១១​នាក់​ទៀត​រងរបួស​ដោ​យ​ឧបទ្ទវហេតុ​ហេតុ​ទា​ក់ទឹង​នឹង​ទឹកភ្លៀង​។​

​ជំនន់​ក៏​បំផ្លាញ​ផ្ទះ​ជាង​៣០.០០០ ថ្នាក់រៀន​៨៣​និង​មណ្ឌល​សុខភាព​ចំនួន​ប្រាំមួយ​ព្រមទាំង​ហាង​លក់​ធញ្ញជាតិ​២៣៥៕

​តំបន់​ជន់​លិច​ខ្លាំង​ស្ថិត​នៅ​ភាគ​កណ្តាល​ប្រទេស​