ញាំ​ប៉ា​តេ​

3403
ចែករម្លែក

+ គ្រឿងផ្សំ​
– សាច់​ប៉ា​តេ ៤​ខាំ​
– ម្ទេស ៧​គ្រាប់​
– ទឹកត្រី ១​ស្លាបព្រា​បាយ​
– ប៊ីចេង ១​ចុង​ស្លាបព្រា​បាយ​
– ទឹកក្រូច​ឆ្មារ ២​ស្លាបព្រា​បាយ​
– ទឹកម្ទេស​ផ្អែម កន្លះ​ស្លាបព្រា​បាយ​
– ជី​ភ្លៅកង្កែប
– ការ៉ុត ១​កំណាត់​
– ខ្ទឹមបារាំង ១​មើម
– ប៉េងប៉ោះ ១ផ្លែ​
– ត្រចៀកកណ្ដុរ ២​ខាំ​
– ស្ពៃក្ដោប ២​ខាំ​
– មីសួ ១​កញ្ចប់​តូច​

+ វិធី​ធ្វើ​
– ហាន់សាច់​ប៉ា​តេ​ជា​ដុំៗ​ប្រវែង​មួយ​ចង្អុលដៃ​រួចយកទៅស្រុះ និង​ហាន់​ស្ពៃក្ដោប​រួច​យកទៅ​ស្រុះ ទាំង​មីសួ និង​ត្រចៀកកណ្ដុរ (​ហាន់​) រួច​ស្រង់​ចេញ​ទុក​មួយអន្លើ ។​
– បុក​ម្ទេស​ឲ្យ​ម៉ដ្ឋ លាយ​ជាមួយ​គ្រឿង​ទឹកត្រី ប៊ីចេង ទឹកម្ទេស ទឹកក្រូច​ឆ្មារកូរឲ្យរលាយគ្រឿង រួច​ដាក់ សាច់​ប៉ា​តេ ស្ពៃក្ដោប មីសួ និង​ត្រចៀកកណ្ដុរ​ចូល រួច​ហាន់​ប៉េងប៉ោះ ខ្ទឹមបារាំង ជី​ភ្លៅកង្កែប ឈូស​ការ៉ុត ដាក់​ច្របល់​ចូលគ្នា​ឲ្យ​សព្វ​គ្រឿង​រួច​ជាការ​ស្រេច ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម