ប្រែ​សម្រួលៈ​បំណង​(VnExpress)៖​ព្យុះ​ជាច្រើន​វាយប្រហារ​តំបន់​កណ្តាល​វៀតណាម បណ្តាល​អោយ​រលក​ធំៗ​នាំ​សម្រាម​រាប់​តោន​មក​គរ​លើ​ឆ្នេរ​ទីក្រុង​ដា​ណាំ​ង និង​បណ្តា​ខេត្ត​ក្បែរ​ខាង​។​

​សូមបញ្ជាក់ថា​នៅ​ពេល​មួយ​ខែ​មកនេះ វៀតណាម​កណ្តាល​ជួប​ព្យុះធំ​ចំនួន​បី រួមមាន ព្យុះ ណូ​រុ​,​សុន កា និង​នេសាត​។​

​នៅ​ឆ្នេរ​ក្នុង​ឃុំ​មួយ​ក្នុង​ខេត្ត​ធួន ធៀន វ៉េ សម្រាម​ភាគច្រើន​ជា​ឈើ រុក្ខជាតិ​និង​ស្បោង​ផ្លា​ស្ទិច ត្រូវ​គេ​ឃើញ​គរ​លាតសន្ធឹងលើឆ្នេរប្រមាណ​បួន​គីឡូម៉ែត្រ ហើយ​នៅ​កន្លែង​ខ្លះ​សម្រាម​គរ​កំពស់​ដល់​ទៅ​៤០​សង់ទីម៉ែត្រ​។​

​ក្រៅពី​សម្រាម ត្រី​ងាប់​ក៏​ត្រូវ​ទឹក​បក់​មក​ទើលើ​ឆ្នេរ​ដោយ​បង្ក​ក្លិនស្អុយ​។​

​នៅ​ដា​ណាំ​ង ក្រៅពី​ឆ្នេរ វិថី​ក្នុង​ទីក្រុង​ក៏​ពោរពេញ​ដោយ​សម្រាម​បង្កឡើង​ដោយ​ព្យុះ​ដោយ​សម្រាម​ផ្លា​ស្ទិច​មក​ពី​សមុទ្រ​កំពុងត្រូ​វ​ប៉ាន់​អ្នក​រើស​វត្ថុ​អេតចាយ​ផងដែរ​៕