ជុំវិញរូបភាពអតីតប្រធានាធិបតីចិនលោក ហ៊ូ ជីនតាវ(Hu Jintao)ត្រូវបានអញ្ជើញអោយចាកចេញពីសមាជបក្សនៅថ្ងៃប្រជុំចុងក្រោយដ៍សំខាន់ទាំងរូបលោកហាក់ ស្ទាក់ស្ទើរមិនចង់ចាកចេញ ត្រូវបានសារព័ត៌មានលោកខាងលិចនិយាយយោងទៅរកមូលហេតុផ្សេងៗ ដោយខ្លះថាមកពីលោកស្ថិតក្នុងក្រុមមេដឹកនាំដូចនាយករដ្ឋមន្រ្តីលី ឃឹឈាំង ដែរ ដែលសុទ្ធតែ មិនមែនជាសម្ពន្ធមិត្តរបស់ប្រធានាធិបតីមានឥទ្ធិពល ស៊ី ជីនភីង ។ទោះជាយ៉ាងណា ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួរ បានអះអាងថា អតីតប្រធានាធិបតីហ៊ូ ជីនតាវ វ័យ៧៩ឆ្នាំ បានចាកចេញ ពីសម័យប្រជុំមុនសមាជបក្សលើកទី២០បិទបញ្ចប់កាលពីថ្ងៃសៅរ៍ ដោយសារ«មិនស្រួលខ្លួន»។

Oct 23, 2022