ដោយ៖តារារិទ្ធ(បាត់ដំបង) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី ២៣ ខែ តុលា ២០២២ នេះបានអញ្ជើញជួបសំ ណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានអញ្ជើញចូលរួមចំនួនសរុបប្រមាណ ២,២២១នាក់។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាៈសម្តេចពិតជាមានសេចក្តីរីករាយដែលបានជួបជាមួយសម្តេចអត់លោកលោកស្រីដើម្បីជួបជុំមន្រ្តីនៅមូល ដ្ឋានរបស់យើងក៏ដូចជាក្រុមការងារដែលបានចុះជួយខេត្តបាត់ដំបង ។ ថ្ងៃនេះយើងក៏បានជួបក្រុមប្រឹក្សាឃុំសង្កាត់ ស្មៀននិង មន្រ្តីនគរបាលប៉ុស្តិ៍ សំដៅវាយតម្លៃពិនិត្យសភាពការណ៍ក៏ដូចជាកំណត់ទិសដៅដែលយើងត្រូវដើរទៅមុខទៀត ។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធទាំងនៅក្នុងខេត្តដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ១៩ និង ជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់នាពេលថ្មីៗនេះ ។ ជាពិសេសការប្រឹងប្រែងរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គមទប់ស្កាត់នូវទង្វើបង្កចលាចលនានាក្នុងសង្គម។

លោកសុខលូអភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ឲ្យដឹងថា៖នៅក្នុងខេត្តបាត់ដំបង មានមន្ត្រីរាជការស៊ីវិលចំនួន១២,៩២៩នាក់(ស្រី៦,៣៦៤នាក់ ) ។ ក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់សរុប ១,១១០ នាក់ ។

លោកអភិបាលខេត្តក៏បានលើកឡើងអំពីសភាពការណ៍នៅក្នុងខេត្តបាត់ដំបង ដែលរួមមានការបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិដូចជាបទល្មើសនេសាទ បទល្មើសព្រៃ ឈើ… មានការថយចុះជាបន្តបន្ទាប់ ។ ចំពោះបញ្ហាទំនាស់ដីធ្លីដែលមានលក្ខណៈទ្រង់ទ្រាយធំក៏រដ្ឋបាលខេត្តបានខិតខំទប់ស្កាត់មិនឱ្យមានការកើតឡើងថ្មីនិងបានខិតខំបន្ត ដោះស្រាយទំនាស់នានាដែលនៅសេសសល់ជាបន្តទៀត ។ លើសពីនេះរដ្ឋបាលខេត្តបានខិតខំជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដើម្បី រួមគ្នារក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានល្អប្រសើរ ។ ពាក់ព័ន្ធករណីបទល្មើសព្រហ្មទណ្ឌ ការចែកចាយ ប្រើប្រាស់គ្រឿងញៀនល្បែងស៊ីសងគ្រប់ ប្រភេទ អត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះបើ ធៀបនឹងបណ្ដាឆ្នាំមុនៗ ។ ផ្តើមចេញពីចំណុចនេះធ្វើឱ្យការអនុវត្តគោលនយោបាយភូមិ ឃុំ សុវត្ថិភាពទទួលបានលទ្ធផលល្អ ប្រសើរក្នុងការចូលរួមប្រឡងប្រណាំងគោលនយោបាយភូមិឃុំមានសុវត្ថិភាពទូទាំងប្រទេស។

លោកអភិបាលលើកឡើងថាលទ្ធផលគួរជាទីមោទនៈនេះពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កបរិយាកាសសប្បាយរីករាយសេចក្តីសុខក្សេមក្សាន្ តជូនប្រជាពលរដ្ឋក៏ដូច ជាការបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០២២ ដែលចាប់ផ្តើមពីថ្ងៃ ទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ មាន រយៈពេល៥០ថ្ងៃ។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង លោក សុខ លូ ប្រកាសប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្កាចំពោះសេចក្តីថ្លែងការណ៍របស់ទណ្ឌិត សម រង្សី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិបីជំនាន់តាម រយៈវីដេអូឃ្លីបនាពេលថ្មីៗនេះដែលបានធ្វើការញុះញ ង់ឱ្យកងកម្លាំងប្រដាប់អាវុធធ្វើការបះបោរ ។

លោក សុខ លូ ក៏បានប្រកាសប្តេជ្ញាចិត្តគាំទ្រការពារយ៉ាងដាច់ខាតចំពោះ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតនិងការពារគាំទ្រយ៉ាងម៉ឺងម៉ាត់បំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំដ៏ឆ្នើមនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជាពិសេសការពារឱ្យបាននូវសុខសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ ។

គួរបញ្ចាក់ថានេះជាខេត្តទី៣ ហើយដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់មន្ត្រីរាជការទូទៅព្រមទាំងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ។ លើកទី១សម្តេចបាន ជួបមន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តសៀមរាបចំនួនជាង ២ពាន់នាក់ ។ នៅថ្ងៃទី ២២ ខែតុលា ២០២២សម្តេច តេជោនាយករដ្ឋមន្រ្តីបានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការដែល រួមមានក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុកឃុំ/សង្កាត់មន្ត្រីរាជការទូទៅព្រមទាំងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទជាង ១ពាន់នាក់។

តាមការគ្រោងនៅថ្ងៃទី២៤ ខែតុលា ២០២២ ស្អែកសម្តេចតេជោ ហ៊ុន សែន និងអញ្ជើញចែកស្រូវពូជដល់ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង និង ពេលរសៀល អញ្ជើញជួបសំណេះសំ ណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់មន្ត្រីរាជការទូទៅព្រមទាំងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទក្នុងខេត្តពោធិសាត់ ៕