ដោយៈ ភ្នំសន្ទុក/ កំពង់ធំ ៖ លោកងួន រតនៈ អភិបាលខេត្តកំពង់ធំ និងប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់ សម្តេចតេជោហ៊ុនសែនដែលបានផ្តល់ស្បៀងបន្ទាន់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក៏ដូចជាប៉ះពាល់ដំណាំស្រូវ និងលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោកបានឱ្យដឹងថាដោយមានការយកចិត្តទុកដាក់និងគិតគូរសុខទុក្ខដល់ បងប្អូនប្រជាពលរដ្ឋសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន បានផ្ដល់ស្បៀង ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ និងមានជីវភាពខ្វះខាតចំនួន ៣៥០​គ្រួសារ មកពី៥ឃុំ ក្នុងស្រុកតាំងគោក។

ឱកាសចែកអំណោយជូនផ្ទាល់ដៃកាលពីព្រឹកថ្ងៃទី២៣ខែតុលា លោក ងួន រតនៈ មានប្រសាសន៍ថា ស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងខេត្តកំពង់ធំនាពេលបច្ចុប្បន្ននេះ បានធ្វើឲ្យប៉ះពាល់ទាំងប្រាំបួនស្រុក ក្រុង។ មានការលិចដំណាំស្រូវ,កន្លែងខ្លះឱ្យជម្លៀសទៅរកទីទួលសុវត្ថិភាព ឬទៅផ្ទះបងប្អូន ដែលមានសុវត្ថិភាព ដើម្បីចៀសពីគ្រោះថ្នាក់ផ្សេងៗ ។ក៏បានប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើននៅតាមមូលដ្ឋាន។

ស្បៀងដែលចែកជូនដល់ប្រជាពលរដ្ឋមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ និងទឹកបរិសុទ្ធ៕សរន

រូបថត៖រដ្ឋបាលខេត្តកំពង់ធំបន្តចែកស្បឿងជូនប្រជាពលរដ្ឋជួបការលំបាក ៣៥០គ្រួសារ នៅស្រុកតាំងគោក