ដោយៈទេពកង្រី/កំពង់ឆ្នាំង៖លោក កុល ប៊ុនលី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានឃុំពេជចង្វារ រួមជាមួយលោក សំ ប្រជាមានិត លោក អ៊ីវ បូរិន សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លោក តេង រតនា លោក គឹម រ័ត្នណារិន លោក ដោក ប៊ុនថុន និងក្រុមការងារចុះជួយឃុំពេជចង្វារ បានអញ្ជើចូលរួមប្រគល់ចង្រ្កានសន្សំសំចៃព្រៃមាន់ដែលជាអំណោយរបស់ ក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co., Ltd និងមូលនិធិ PEACE LAND របស់សាធារណរដ្ឋប្រជាមានិតចិនជាលើកទីពីរ សរុបជូនប្រជាជនចំនួន ១.០៥៦ គ្រួសារនៅឃុំពេជចង្វារ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។

រូបថត៖ចង្ក្រានសន្សំសំចៃថាមពលព្រៃមាន់ ត្រូវបានប្រគល់ជូនប្រជាជនជាលើកទីពីរ

ក្នុងឱកាសនេះលោក កុល ប៊ុនលី បានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ ។ទន្ទឹមនេះជំរុញឱ្យមានការចូលរួមអភិរក្ស និងការពារបរិស្ថាន។ដើម្បីសម្រេចបាននូវគោលដៅនេះទើបរៀបចំការប្រគល់ចង្ក្រានសន្សំសំចៃថាមពលព្រៃមាន់ជូនដល់ប្រជាពលរដ្ឋនៅពេលនេះក្នុង ឃុំពេជចង្វារ និងបន្តចែកជូនប្រជាពលរដ្ឋតាមបណ្តាភូមិផ្សេងទៀត ។ចង្ក្រានសន្សំសំចៃនេះចំណេញជាងបួនដង បើប្រៀបធៀបជាមួយចង្ក្រានធម្មតាដែលប្រជាជនយើងបាន ប្រាស់រាល់ថ្ងៃ ។

លោក កុល ប៊ុន លី ក៏ថ្លែងអំណរគុណចំពោះក្រុមហ៊ុន Guangzhou Iceberg Environmental Consulting Services Co., LtdនិងមូលនិធិPEACE LANDរបស់ប្រទេសចិនដែលបានសហការជាមួយកម្ពុជាផលិត
ចង្ក្រានសន្សំសំចៃថាមពលសំដៅលើកកម្ពស់ការអភិវឌ្ឍផលិតផលដែលជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន ដោយផលិតចង្រ្កាននេះនៅភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ព្រមទាំងបានអនុវត្តគម្រោងជាច្រើនមក ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់ចង្ក្រានជូនប្រជាជន ៕សរន

រូបថត៖ចង្ក្រានសន្សំសំចៃថាមពលព្រៃមាន់ ត្រូវបានប្រគល់ជូនប្រជាជនជាលើកទីពីរ