ដោយៈ ប.ជ័យ / បន្ទាយមានជ័យ៖លោក អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៣ខែតុលាឆ្នាំ២០២២ នេះបានចូលរួមថវិកាចំនួន១០លានរៀល ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាដើម្បីសម្រាលក្នុងការដោះស្រាយបញ្ហាគ្រោះទឹកជំនន់។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែនកាលពីព្រឹកថ្ងៃទី២៣ខែតុលានេះក្នុងពិធីចែកស្រូវពូជដល់ប្រជាពលរដ្ឋ ចំនួន៥.២២៤​គ្រួសារ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យបានថ្លែងអំណរ ព្រះគុណសម្ដេចសង្ឃនៃគណៈមហានិកាយ និងអរគុណដល់សប្បុរសជននានា ដែលចូលរួមឧបត្ថម្ភស្បៀង ព្រមទាំងថវិកាដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ។

ក្នុងនោះដែរ លោកអ៊ី ចំរើន ក៏មានស្មារតីចូលរួមចំណែកជាវិភាគទាននេះដែរ ជូនសម្ដេចតេជោ ហ៊ុន សែន យកទៅដោះស្រាយបញ្ហាគ្រោះទឹកជំនន់ដល់ប្រជាពលរដ្ឋ ៕សរន

រូបថត៖លោក អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ