នាយ​ឧ​ត្ត​ម​សេនីយ៍​សុខ ផល : ​កងក​ម្លាំ​ប្រដាប់អាវុធ​​មាន​ភារកិច្ច​ការពារ​ស​ន្តិ​សុខ​សណ្តាប់ធ្នាប់​ក្នុងពេល​បោះឆ្នោត​

1275
ចែករម្លែក

​ដោយ : គ្រញូង​/ ​បាត់ដំបង ៖ ​កងក​ម្លាំ​ប្រដាប់អាវុធ​ទាំងបី​ប្រភេទ​និង​កម្លាំង​ប្រជា​ការពារ​មាន​ភារកិច្ច​ការពារ​ស​ន្តិ​សុខ​សណ្តាប់ធ្នាប់​នៅមុន ក្នុងពេល​និង​ក្រោយ​បោះឆ្នោត​ ដើម្បី​ការពារ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ​​ឆ្នោត ​ដោយ​គ្មាន​ការភ័យព្រួយ​ ។ ​នេះ​ជា​ប្រសា​​សន៍​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​ សុខ ​ផល​ ប្រធាន​​ក្រុមការងារ​ចុះជួយ​ស្រុក​បាណន់​ក្នុង​ពិធី​សំ​ណេះ​សំ​ណា​ល​ជាមួយ​កងកម្លាំង​នគរបាល​អាវុធហត្ថ​ និង​ផ្នែក​សឹក​រង​ស្រុក​បាណន់​ចំនួន​
១០៨​នាក់កាលពី​ល្ងាច​ថ្ងៃទី​២៩​ ខែមិថុនា​ ឆ្នាំ​២០១៨​។​

នាយ​ឧ​ត្ត​ម​សេនីយ៍​សុខ ផល​មាន​ប្រសា​​សន៍​ថា ​កងកម្លាំង​ទាំងបី​ប្រភេទ​មាន​នគរបាល​អាវុធហត្ថ​និង​ផ្នែក​សឹក​រង​ស្រុក​បាណន់ ​គឺ​ហាក់ដូចជា​ម៉ែឪ​របស់​កងកម្លាំង​ប្រជា​ការពារ​ព្រោះ​ប្រជា​ការពារ ​ស្ថិតក្រោម​ការជួយ​ចង្អុល​
​បង្ហាញ​ការងារ​ពី​ប៉ុស្តិ​រដ្ឋបាល ​ព្រមទាំង​អធិការនគរបាល​ស្រុក​និង​កងរាជអាវុធហត្ថ​ស្រុក​ ។ ​ឯ​កងយោធពល​ខេមរភូមិន្ទ​ក៍មាន​តួនាទី​ប្រហាក់ប្រហែល​ក្នុង​កិច្ចការពារ​ ជាពិសេស​ការពារ​សន្តិសុខ​ក្នុងពេល​បោ​ញ​ឆ្នោត​នា​ថ្ងៃទី​២៩ ​ខែ​​កក្កដា​ ឆ្នាំ​២០១៨ ​ខាងមុខនេះ​ គឺ​បានរួម​ចំ​​ណែ​ក​តាម​សេចក្តីសម្រេច​របស់​គណៈ​បញ្ជា​​ការ​អចិន្ត្រៃយ៍​សន្តិសុខ​បោះឆ្នោត ​ដែលមាន​សម្តេច​ល្រ​ឡា​ហោម​ ស ខេង ឧបនាយក​រដ្ឋ​​មន្ត្រី រ​ដ្ន្ត​មន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​ពិជ័យ​​សេនា​ទៀ បាញ់​ឧបនាយករដ្ឋមន្ត្រី រ​ដ្ន្ត​មន្ត្រី​ក្រសួងការពារជាតិ​និង​មាន​ឯកឧត្តម​ទាំងអស់​ដែលជា​ប្រធាន​គណៈកម្មាការ​រៀបចំ​កា​របោះ​​ឆ្នោត​ទូទាំងប្រទេស​បានធ្វើ​សេចក្តីសម្រេច​មួយ​ស្តីពី​ការការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​​ពេល​បោះឆ្នោត​ហើយ​បានដាក់​សន្តិសុខ​រួមទាំង​អស់​។​កង​ខេមរភូមិន្ទ​ក៍មាន​ភារកិច្ច​ភាគ​
​ច្រើន​ជា​កម្លាំង​ធំ ​។ ​

លោកបន្ដថា​ កងរាជអាវុធហត្ថ​ក៍មាន​ភារកិច្ច​ការពារ​ជាមួយ​កង​នគរបាលជាតិ ​​ហើយ​កង​នគរបាលជាតិ​ក៍​បានកា​រ​អនុញ្ញាតិ​​យក​ប្រជា​ការពារ​ក្នុង​មួយ​ឃុំ​ចំនួន​១២​នាក់​ ។ ​អីចឹង​យើង​ឃើញថា​កម្លាំង​ទាំងបី​ប្រភេទ​នេះ ទៀត​ពិតជា​អាច​ទ្រោល​នូវ​សភាពការណ៍​សន្តិសុខ​ក្នុងការ​បោះឆ្នោត ​រហូត​បោះឆ្នោត​ហើយ​និង​ប្រកាស​លទ្ធ​ផ​លេ​រួច​។​ អីចឹង​ដើម្បី​ការពារ​បាន​កងកម្លាំង​ទាំងអស់ ​ពិសេស​នៅ​ខេត្ត​បាន​ផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ​នេះ​ពិសេស​ខាង​នគរបាលជាតិ​បាន​ផ្សព្វ​​ផ្សាយ​រួចហើយ ​ព្រមទាំង​ស្នងការ​បាន​ទៅ​ប្រជុំ​នៅ​អគ្គស្នងការ​នគរបាល​ជាតិ​ ។​ ឯខាង​កងរាជអាវុធហត្ថ​ក៍មាន​ការផ្សព្វផ្សាយ​ហើយ​ដែរ​ ។ ​អីចឹង​នៅតែ​ការងារ​ជាក់ស្តែង​និង​ការអនុវត្តន៍​តែ​ប៉ុ​ណ្ណុះ​ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម