ដោយៈប.ជ័យ/បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យនៅអំឡុង២-៣ថ្ងៃមកទល់ថ្ងៃទី២២ខែតុលាឆ្នាំ ២០២២ បានរំលេចនូវខ្លឹមសារនិងរូបភាពស្តីពីតម្លៃនៃសុខសន្តិភាពនិងការអភិវឌ្ឍ។ក្នុងន័យនេះក៏រំលឹកទៅ ដល់អតីតកាលក្នុងក្រោយដែលភូមិសាស្ត្រខេត្តនិងតំបន់ព្រំដែនកម្ពុជា-ថៃនៃទឹកដីខេត្តនេះខ្លះជាអតីតតំបន់គ្រប់គ្រងដោយភាគីជម្លោះប្រដាប់អាវុធខ្មែរបីភាគី(សាធារណរដ្ឋប្រជាមានិតកម្ពុជារណសិរ្សរដោះប្រជាពលរដ្ឋខ្មែរ(KP)និងភាគីកម្ពុជាប្រជាធិបតេយ្យ(ខ្មែរក្រហម)។ប៉ុន្តែភ្លើងសង្គ្រាមបានរលត់មួយដំណាក់កាលនៅពេលមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស២៣តុលា១៩៩១និងជាពិសេសគឺសង្គ្រាមរាប់ទសវត្សរ៍បានបញ្ចប់ទាំងស្រុងដោយនយោបាយ ឈ្នះ ឈ្នះរបស់សម្តេចតេហ៊ុន សែន ដែលតំបន់អតីតខ្មែរក្រហមម៉ាឡៃត្រូវបានទម្លាក់អាវុធ ចាប់យកសន្តិភាពដោយចលនាផ្តាច់ខ្លួនដឹកនាំដោយលោក សុខ ភាព លោក អ៊ី ឈាន (មានលោកអៀង សារី ដឹកនាំ) បានធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាល។

ចំណុចនេះសម្តេចតេជោបានប្រកាសនៅប៉ៃលិននាថ្ងៃទី ២២ ខែ តុលា ឆ្នាំ ១៩៩៦ និងទីកន្លែងដទៃទៀត ដូច ជា សំឡូត កំរៀង ភ្នំព្រឹក សំពៅលូន ​ តំបន់ម៉ាឡៃ និងតំបន់ដែលធ្វើសមាហរណកម្មដទៃទៀតថា សម្តេច និងមេដឹកនាំផ្តាច់ខ្លួនខ្មែរក្រហមទាំងឡាយមិនមែនជាអ្នកទទួលខុសត្រូវទៅលើការបង្កើតសង្គ្រាមនេះទេ ។តែសង្គ្រាមនេះត្រូវបានកកើតឡើងដោយអ្នកជំនាន់មុន ប៉ុន្តែអ្នកជំនាន់ក្រោយទទួលបន្ទុកដោះស្រាយ។

សម្តេចបានពេញចិត្តនឹងធ្វើកិច្ចការនេះ ហើយជីវភាពរបស់ប្រជាជនបានប្រែក្លាយពីសង្គ្រាមមកកាន់សន្តិភាព ,ពីការប្រយុទ្ធទៅជាការអភិវឌ្ឍដែលមកដល់ពេលនេះប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនដែលសម្តេចបានឆ្លងកាត់ រួច រួមមាន ស្រុកម៉ាឡៃ របស់ខេត្តបន្ទាយមានជ័យ ស្រុកភ្នំព្រឹក សំពៅលូន កំរៀង រហូតមកដល់ប៉ៃលិន នេះជីវភាពរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវមានសចក្តីរីករាយខ្លាំងណាស់ជាមួយនឹងសមិទ្ធផលដែលពួកគាត់បានទទួល។ល។

ក្នុងកម្មវិធីសំណេះសំណាលជាមួយមន្ត្រីរាជការកងកម្លាំងប្រដាប់និងក្រុមប្រឹក្សាក្នុងទូទាំងខេត្តបន្ទាយមានជ័យ​ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្តីនៃរាជរដ្ឋាភិបាលកម្ពុជានាសៀល ថ្ងៃទី២២ខែតុលានៅសាលប្រជុំធំសាលាខេត្ត លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យតំណាងឱ្យមន្ត្រី រាជការក្នុងខេត្តបានប្រកាសគាំទ្រពេញទំហឹងចំពោះសម្ដេចតេជោ ហ៊ុន សែនជាបេក្ខជននាយករដ្ឋមន្ត្រីនិង លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។នោះគឺដើម្បីប្រជាជននិងប្រទេសជាតិរស់នៅក្នុងសុខសន្តិភាពនិងការអភិវឌ្ឍ។លោកក៏លើកពីតម្លៃនៃសន្តិភាពហើយប្រឆាំងដាច់ខាតនឹង ការបំផ្លាញសន្តិភាព។

លោកបានបញ្ជាក់ថា ក្នុងនាមមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋក្នុងខេត្ត លោកបានប្រកាស ថ្កោលទោសដាច់អហង្កានិងប្រឆាំងដាច់ខាតចំពោះសេចក្តីថ្លែងការណ៍របស់ទណ្ឌិត សម រង្ស៉ីមេក្រុមឧទ្ទាម ពូជក្បត់ជាតិបីជំនាន់ដែលបានញុះញង់ឱ្យកម្លាំងប្រដាប់អាវុធធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់៕សរន

រូបថត៖រដ្ឋបាលខេត្តបន្ទាយមានជ័យរំលេចតម្លៃនៃសុខសន្តិភាពនិងការអភិវឌ្ឍ