ព្រឹកនេះសម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចែកស្រូវពូជនិងស្បៀងអាហារដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបាត់ដំបង

ដោយៈតារារិទ្ធ(ភ្នំពេញ)នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញសំណេះសំណាលនិងផ្តល់ស្រូវពូជព្រមទាំងស្បៀងអាហារដល់ប្រជាពលរដ្ឋដែល រងគ្រោះដោយទឹកជំនន់នៅខេត្តបាត់ដំបងចំនួន ១១.៥២៨ គ្រួសារ។ ពិធីសំណេះសំ ណាលនេះធ្វើឡើងនៅព្រលានយន្តហោះខេត្តបាត់ដំបង។

ជំនន់ទឹកភ្លៀងកាលពីពេលថ្មីនេះបានធ្វើឲ្យភូមិសាស្ត្រខេត្តបាត់ដំបងប៉ះពាល់ដល់១៤ ក្រុង ស្រុក (លើ ៩១ ឃុំសង្កាត់ និង៥០២ភូមិ)បណ្ដាលឱ្យរងផលប៉ះពាល់ដល់ប្រជាជនសរុប ចំនួន ២៩.៣៨៤ គ្រួសារក្នុងនោះបានជម្លៀសប្រជាជនមកទីទួលសុវត្ថិភាពចំនួន ១,០៥១ គ្រួសារនិងធ្វើឲ្យប៉ះពាល់ដល់ផ្ទះសម្បែងសរុប ២៩.៣៨៤ខ្នង ខូចខាត៣២ខ្នងប៉ះពាល់ សាលារៀន ៧៦កន្លែង,មណ្ឌលសុខភាព ០៦ កន្លែង, វត្ត ១៩កន្លែងនិងអគាររដ្ឋបាលសាធារណៈ០៤កន្លែង។ លើសពីនេះទៀតបណ្តាលឲ្យប៉ះពាល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋមានចំនួ ន៤៥,៨១២ ហិកតានិងខូចខាតចំនួន២៧,២៣៣ហិកតា ។ ដោយឡែកតាមការពិនិត្យ និងស្រាវជ្រាវរបស់មន្ត្រីជំនាញជាក់ស្តែង ផ្ទៃដីដែលអាចធ្វើការស្តារឡើងវិញបានមានចំនួន ១១,៥២៨ ហិកតាស្មើ ១១,៥២៨គ្រួសារនិងប៉ះពាល់ដំណាំរួមផ្សំផ្សេងៗមានចំនួន ៣៣,៧៩៧ ហិកតានិងខូចខាត១៦,២១៩ ហិកតា។ បន្ថែមពីនេះទៀតគ្រោះទឹកជំនន់បានបណ្តាល ឲ្យប៉ះពាល់និងខូចខាតប្រព័ន្ធស្រោចស្រពនិងហេដ្ឋារចនាសម្ព័ន្ធជនបទរួមមាន ផ្លូវកៅស៊ូប្រវែង ១,៧៥០ម៉ែត្រ, ផ្លូវគ្រួសប្រវែង៥៦៨,៤៤៦ម៉ែត្រ, ស្ពានឈើ ១០កន្លែង លូ កាត់ផ្លូវ ១០៧ កន្លែង ទ្វារទឹក ២កន្លែង បង្គន់អនាម័យចំនួន ១៣៨កន្លែង ។

បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ ឲ្យដឹងថា ទឹកជំនន់បានធ្វើឲ្យប៉ះពាល់ផ្ទៃដី ដំណាំស្រូវរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ចំនួន២២ ម៉ឺនហិចតា លើ២២រាជធានីខេត្ត។ក្នុងនោះផ្ទៃដីដំណាំ ស្រូវចំនួន១១ម៉ឺនហិកតារងនូវការខូចខាតទាំងស្រុង គ្រាដែលផ្ទៃដី ដែលអាចស្តារឡើងវិញមានចំនួន៧ម៉ឺន ហិចតា។ ខេត្តដែលរងគ្រោះ ធ្ងន់ធ្ងរជាងគេដោយសារទឹកជំនន់រួមមាន ខេត្តក្រចេះ កំពង់ធំ កំពង់ចាមសៀម រាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ ដំណាំស្រូវដែលរងនូវការខូច ខាតត្រូវការស្រូវពូជប្រមាណ ៧ពាន់តោនសម្រាប់ការងារស្ដារឡើងវិញជូនប្រជាពលរដ្ឋដើមមកដល់ពេលនេះស្រូវ ពូជប្រមាណ៦ពាន់តោនហើយត្រូវបានដឹកជញ្ជូនទៅដល់គោលដៅ និងត្រៀមចែក ជូនប្រជាពលរដ្ឋ។ ក្នុងនោះក្រសួងកសិកម្មក៏បានរៀបចំពូជបន្លែ ចំនួន១៨ម៉ឺន ឃីត និងចែកជូនប្រជាពលរដ្ឋបាន៨ម៉ឺនឃីតរួច រាល់ហើយគិតត្រឹមថ្ងៃទី២២ ខែតុលានេះ ៕