ដោយៈតារារិទ្ធ/បាត់ដំបង:សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអរគុណចំពោះប្រជា ពលរដ្ឋនៅក្នុងខេត្តបាត់ដំបងដែលមានវត្តមាននៅទីនេះក្តីនឹងមិនមានវត្តមាននៅទីនេះក្តីដែលបានបោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជាសម្រាប់ការបោះឆ្នោតឃុំសង្កាត់កន្លងទៅនេះគណ បក្សប្រជាជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូក ដី ដែលជាមូលដ្ឋានសំខាន់មួយសម្រា ប់ឱ្យគណបក្សប្រជាជនដណ្តើមឈ្នះឆ្នោតនៅឆ្នាំ ២០២៣ ខាងមុខ។

សម្តេចបន្តថានោះគឺប្រភពធនធាននៅមូលដ្ឋាន ដែលផ្តល់ឱកាសឲ្យគណ បក្សប្រជាជនអាចមានលទ្ធភាពក្នុងការជួយដល់ប្រជាជន។គណបក្សប្រជាជនបានដោះស្រាយបញ្ហាដូចជានៅទីនេះមិនមែនអ្នកណាក៏ចេះតែអាចធ្វើបានទេក៏ប៉ុន្តែត្រូវដោះស្រាយរបៀបណាដើម្បីដឹកជញ្ជូនឲ្យបងប្អូនមកដល់ទីនេះរួច ហើយត្រឡប់ទៅវិញ។ការផ្តល់ស្រូវពូជនិងស្បៀងអាហារ ។

សម្តេចមានប្រសាសន៍បែបនេះនៅព្រឹកថ្ងៃទី២៤ ខែតុលាឆ្នាំ២០២២ក្នុងឱកាសសំណេះ សំណាលនិងផ្តល់ស្រូវពូជព្រមទាំងស្បៀងអាហារដល់ប្រជាពលរដ្ឋដែល រងគ្រោះដោយទឹកជំនន់នៅខេត្តបាត់ ដំបងចំនួន ១១.៥២៨ គ្រួសារ ៕